CamNews

តារា 

សុគន្ធ នីសា ធ្វើខួបកំណើតស្ងាត់ៗ នៅផ្ទះ ២នាក់ ករុណា ពេជ្រ

ភ្នំពេញៈ តារាចម្រៀងប្រចាំផលិតកម្ម ថោន កញ្ញា សុគន្ធ នីសា បានបង្ហោះរូបថតបង្ហាញពីភាព
សិ្នទ្ធស្នាលជាមួយ លោក ករុណា ពេជ្រ ដោយមានរៀបចំកម្មវិធីជប់លៀង ខួបកំណើតតែ២នាក់
តារាចម្រៀងលោក ករុណា ពេជ្រ ស្ងាត់ៗ នៅគេហដ្ឋានរបស់នាង រហូតធ្វើឲ្យទស្សនិកជនជាច្រើន
មានការងឿងឆ្ងល់ ពីទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់ ដែលមើលទៅមានភាពសិ្នទ្ធស្នាល ខុស
ប្លែកពីតារាប្រុសស្រីដទៃ នៅរួមដំបូលជាមួយគ្នា។

តារាចម្រៀងដែលមានភាពលេចធ្លោមួយរូប នៅក្នុងប្រទេសកម្ពុជា សុគន្ធ នីសា ក្នុងមួយរយៈពេល
ចុងក្រោយនេះ គេមិនសូវឃើញវត្តមាន របស់នាង នៅក្នុងស្រុកប៉ុន្មានទេ ដោយសារតែនាង មាន
ការមមាញឹកចេញទៅកើបប្រាក់ នៅក្រៅប្រទេសបន្តកន្ទុយគ្នា រហូតធ្វើឲ្យទស្សនិកជនខ្លះ គិតថា
តារាស្រី សុគន្ធ នីសា រកប្រាក់បានមិនតិចទេ ខណៈដែលនាងចេញទៅរកប្រាក់ នៅប្រទេសជាច្រើន
ជាប់ៗគ្នានោះ។

កាលពីពេលថ្មីៗនេះ តារាចម្រៀងមានរូបសម្រស់បែបនារីខ្មែរ សុគន្ធ នីសា បានបង្ហោះ រូបថតដែល
បង្ហាញពីការរៀបចំ កម្មវិធីជប់លៀង ក្នុងថ្ងៃខួបកំណើត ស្ងាត់ៗនៅផ្ទះរបស់នាង កាលពីថ្ងៃទី១ ខែ
ឧសភា ឆ្នាំ២០១៣ នេះ ដោយនៅក្នុងកម្មវិធីនោះ នាងមិនបានបង្ហោះរូបថតច្រើនសន្លឹកទេ ដោយ
នាង និង លោក ករុណា ពេជ្រ បង្ហោះរូបថតតែពីរសន្លឹកប៉ុណ្ណោះ ។ នៅក្នុងរូបថតនោះគេ សង្កេត
ឃើញមានតែវត្តមាន របស់តារាចម្រៀងប្រុសស្រីមួយគូនេះទេ ដោយធ្វើឲ្យគេសង្ស័យពីទំនាក់ទំនង
របស់ពួកគេ មានភាពស្និទ្ធស្នាលខុសប្លែក ដែលមើលទៅមិនមែនត្រឹមតែជាមិត្តរួមអាជីពនោះទេ។

គួររំឭកផងដែរថា កាលពីថ្ងៃខួបកំណើតរបស់ សុគន្ធ កញ្ញា ឆ្នាំមុន បានរៀបចំនៅ សហរដ្ឋអាមេរិក
ដែលមានវត្តមានតារាចម្រៀង រូបស្រស់សង្ហា លោក ករុណា ពេជ្រ ហើយនៅក្នុងឆ្នាំនេះទៀតសោត
កម្មវិធីខួបកំណើតរបស់នាង បានមកធ្វើ នៅគេហដ្ឋាន នៅក្នុងទឹកដីកំណើត។ តែអ្វីដែលគ្មានភាព
ប្រែប្រួលនោះ គឺនៅតែមានវត្តមាន តារាចម្រៀងរួមផលិតកម្ម លោក ករុណា ពេជ្រ បង្ហាញខ្លួននៅក្នុង
កម្មវិធីជប់លៀងនោះដដែល រហូតធ្វើឲ្យមហាជនមានការងឿងឆ្ងល់ ពីទំនាក់ទំនងពួកគេថា ប្រហែល ជាអាចមានទំនាក់ទំនងស្នេហាជាមួយគ្នា ក្រៅឆាកហើយមើលទៅ..៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sokun kanha sokun nisa entertainment singer khmer stars