CamNews

ការតាំងពិព័រណ៍ចម្លែកគ្មានពីរនៅលើពិភពលោក

សិល្បករជនជាតិចិនម្នាក់បាននាំរបស់របរប្រើប្រាស់ចាស់ៗចំនួន ១០.០០០ ប្រភេទដែល
ប្រមូលទុកដោយម្ដាយរបស់គាត់ក្នុងអំឡុងពេល ៥០ឆ្នាំមកនេះ ដើម្បីធ្វើការតាំងពិព័រណ៍
ចម្លែកមួយក្នុងពិភពលោក។

ភ្ញៀវមកចូលរួមទស្សនាការតាំងពិព័រណ៍រដែលមានចំណងជើងថា �Waste not� របស់
សិល្បករ Song Dong នៅមជ្ឈមណ្ឌលសិល្បៈ Barbican ក្នុងក្រុងឡុង។

ពិព័រណ៍នេះមានតាំងរបស់ប្រើប្រាស់ចំនួនជាង ១០.០០០ប្រភេទដែលម្ដាយរបស់សិល្បករ
គឺលោកយាយ Zhao Xiangyuan ប្រមូលទុកក្នុងរយៈពេល ៥០ឆ្នាំ កាលពីគាត់នៅមានជីវិត។

លោកយាយ Zhao Xiangyuan បានរក្សា និងប្រើប្រាស់របស់ទាំងនេះ តាំងពីសម្បកថ្នាំដុស
ធ្មេញ ក្រាសសិតសក់ រហូតដល់ទូរទស្សន៍។ល។

ឧបករណ៍ទាំងអស់នៅក្នុងពិធីតាំងពិព័រណ៍នេះ បានបង្ហាញអំពីទម្លាប់ល្អមួយរបស់ស្ដ្រីមេ
ផ្ទះដ៏ចំណានក្នុងសម័យទំនើប ទន្ទឹមនឹងនេះវាក៏បានរំឮកឡើងវិញនូវអតីតកាលរបស់
សិល្បកររូបនេះ ព្រមទាំងបង្ហាញពីការសន្សំសំចៃក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងមានបញ្ហានេះ
ផងដែរ៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: chinachineseexhibition