CamNews

តារា 

សោម ម៉ាល័ក្ខ សុំចិត្ត អ្នក​សារ​ព័ត៌​មាន កុំ​ផ្សាយ​ពាក់​ព័ន្ធ​រឿង អតីត​ស្វាមី

ភ្នំពេញៈបន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកជាច្រើនបាន ចុះផ្សាយបន្តកន្ទុយគ្នា ពីភាពរកាំរកូស
ក្នុងជីវិតគូរបស់ អ្នកនាង សោម ម៉ាល័ក្ខ និងអតីតស្វាមីរហូតឈានដល់ផ្លូវបំបែក ដោយគ្មានអ្នក
ណាម្នាក់ ដឹងច្បាស់ពីមូលហេតុដែលគូស្វាមីភរិយាទាំងពីរនាក់ ជួបស្នេហ៍ប្រះស្រាំបែបនេះទេ ។
តារាសម្តែងរូបនេះ បានចេញមុខមកបកស្រាយជុំវិញ ព័ត៌មាននេះ និងសុំចិត្តដក់គ្រប់អង្គភាពសារ
ព័ត៌មាន មេត្តាកុំសរសេរ និងចុះផ្សាយពីរឿងស្នេហារបស់នាង និងអតីតស្វាមីបន្តទៀត ព្រោះអ្វីគ្រប់
យ៉ាងបានបញ្ចប់អស់ហើយ គ្មានថ្ងៃវិលវិញទេ។

គេហទំព័រ Looking TODAY ធ្លាប់បានចុះផ្សាយពីរឿងរ៉ាវស្នេហា របស់នាង និងអតីតស្វាមីក្រោយ
លែងលះ ដោយដាក់ចំណងជើងថា “សោម ម៉ាល័ក្ខ ធ្វើខួបកំណើតជម្រះ ក្តីឈឺចាប់ ក្រោយលែងប្តី
ហេងសយ” នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៣ រួចមក អ្នកនាង សោម ម៉ាល័ក្ខ បានធ្វើដំណើរមកដល់
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដោយផ្ទាល់ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣នេះ ដោយនាង
បានប្រាប់ឲ្យដឹងថាចំពោះរឿង ដែលចុះផ្សាយទាក់ទងជាមួយ អតីតស្វាមីរបស់នាងនោះ គឺនាងស្នើ
សុំឲ្យបញ្ចប់ត្រឹមនេះតែម្តងទៅកុំ ឲ្យមានការចុះផ្សាយបន្តទៀត ព្រោះថារវាងនាង និងអតីតស្វាមីបាន
លែងលះគ្នា ចប់សព្វគ្រប់ហើយ មិនចង់ឲ្យសារព័ត៌មាន រំលឹកបើកកកាយ មកចុះផ្សាយទៀតទេ។

អ្នកនាង ម៉ាល័ក្ខ បានរៀបរាប់ជាមួយទឹកមុខ ញញឹមស្ងួតទៀតថា កន្លងមកធ្លាប់មានសារព័ត៌មាន
មិនតិចទេ ដែលផ្សាយជុំវិញបញ្ហានេះ ដោយមានសារព័ត៌មានមួយចំនួន និយាយថាការបែកបាក់
របស់នាង គឺបណ្តាលមកពីម្តាយក្មេក អ្នកស្រី ពាន់ ភួងបុប្ផា តែដើម្បីបកស្រាយឲ្យអស់ ចម្ងល់
ហើយកុំឲ្យមានការ លើកឡើងបែបនោះទៀត “ខ្ញុំសូមបកស្រាយថា នេះមិនមែនជារឿងពិតទេ
សម្រាប់អតីតម្តាយក្មេកខ្ញុំ គាត់មិនបានចូលមកពាក់ព័ន្ធ និងជីវិតប្តីប្រពន្ធពួកខ្ញុំទេ ផ្ទុយទៅវិញ
ចំពោះការបែកបាក់ របស់ពួកខ្ញុំដោយសារតែជីវិតគូរបស់ពួកខ្ញុំ រស់នៅមិនចុះសម្រុងជាមួយគ្នា
និងមិនអាចបន្តទៀត ទើបសម្រេចចិត្តបែកផ្លូវគ្នាតែម្តងទៅមិនមានពាក់ព័ន្ធជាមួយអ្នកទី៣ ឬក៏
អតីតម្តាយក្មេកឡើយ ” ។

តារាសម្តែងដែលទស្សនិកជន ធ្លាប់ស្គាល់តាមរយៈការសម្តែងរឿង “បេះដូងអ្នកការពា” រូបនេះបាន
ប្រាប់ឲ្យដឹងទៀតថា រាល់ពេលសារព័ត៌មាន ចុះផ្សាយរឿងរ៉ាវពាក់ព័ន្ធនាងជាមួយ អតីតស្វាមីគឺនាង
មិន ដែលដឹងនិងផ្តល់បទសម្តាសន៍ជុំវិញ ព័ត៌មាននោះទេ តែការផ្សាយព័ត៌មាននោះ គឺគា្រន់តែជា
ការយល់ឃើញរបស់អ្នកកាសែត ជាអ្នកផ្សាយ អត់បានទទួលការ ផ្តល់បទសម្ភាសន៍ពីនាងឡើយ។

ម៉ាល័ក្ខ បានប្រាប់ទៀតថា “ខ្ញុំសុំស្នើរសុំបញ្ចប់រឿងជីវិតគូរបស់ខ្ញុំ និងអតីតស្វាមីត្រឹមនេះ ចុះខ្ញុំមិន
ចង់ជីកកកាយមកនិយាយម្តង ហើយម្តងទៀត មិនចេះចប់មិនចេះហើយទេ ព្រោះថាពួកខ្ញុំទាំងពីរ
នាក់ បានដើរដល់ផ្លូវបំបែកគ្រប់យ៉ាង ចប់អស់ហើយគ្មានអ្វីត្រូវ និយាយឬក៏ចុះផ្សាយទៀតទេ។ តែ
ខ្ញុំសូមស្វាមគមន៍ ចំពោះបទសម្ភាសន៍ទាំងអស់ ពាក់ព័ន្ធនឹងការងារសិល្បៈរបស់ខ្ញុំ តែចំពោះរឿង
ចាស់ (រៀបការ) ខ្ញុំមិននិយាយឬក៏ទទួលស្គាល់ការ ចុះផ្សាយនោះទេ ដោយសារតែកន្លងមកមាន
ការ ចុះផ្សាយខ្លះមិនបានសម្ភាសន៍ខ្ញុំ តែបែរជាចុះផ្សាយថា ខ្ញុំជាអ្នកនិយាយទៅវិញ”៕

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sorm maleak entertainment khmer star actress