CamNews

ភាពយន្ត 

The Devil Inside បេះដូងរបស់ខ្មោច


នៅក្នុងឆ្នាំ 1989 អ្នកទទួលទូរស័ព្ទសង្រ្គោះបន្ទាន់បានទទួលទូរស័ព្ទ 119 ពី Maria Rossi
(Suzan Crowley) សារភាពថានាងបានសំលាប់មនុស្ស 3នាក់យ៉ាងព្រៃផ្សៃ។ ម្ភៃឆ្នាំក្រោយ
មក កូនស្រីរបស់នាង Isabella (Fernanda Andrade) ស្វែងរកការពិតនៃហេតុការណ៏នៅ
ពេលយប់នោះ។

នាងធ្វើដំណើរទៅមន្ទីរពេទ្យ Centrino សំរាប់ដាក់អ្នកទោសវិកលចរិកនៅប្រទេសអ៊ីតាលី
ដែលជាកន្លែងម្តាយនាងត្រូវបានគេឃុំឃាំងតាមដានថាគាត់មានជំងឺវិកលចរិក រឺ មួយក៏
... ខ្មោចចូល។ នៅពេលដែលនាងបានជួលគ្រូបណ្តេញខ្មោចក្មេងពីរនាក់ (Simon
Quarterman and Evan Helmuth) ដើម្បីព្យាបាលម្តាយរបស់នាងប្រើវិធីសាស្រ្តចំលែក
ដែលបញ្ចូលទាំងវិទ្យាសាស្រ្តនិងសាសនា។ ពួកគេបានប្រឈមមុខគ្នាជាមួយនឹងខ្មោច
ទាំង 4 នោះដែលពោរពេញទៅដោយអំនាចមកយាយីជីវិត Maria។
លោកអ្នកអាចទស្សនាបាននៅរោងភាពយន្ត Legend (City mall) ដែលបង្ហាញជូនអោយ
ទស្សនានៅថៃ្ងទី ២ ខែកុម្ភៈខាងមុខនេះហើយ។

Directed by:William Brent Bell
Written by: William Brent Bell, Matthew Peterman
Produced by: Morris Paulson, Matthew Peterman

ប្រភព៖ Legend Cinema

Tags: movieghostlegendcinemathe devil insidedevil