CamNews

ព័ត៌មានអន្តរជាតិ 

សំណាងហួស ក្មេងស្រីតូច ធ្លាក់ពីជាន់ទី ៦ មិនខ្ចីស្លាប់

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស អាស៊ីវ័ន កាលពីវេលាល្ងាច ថ្ងៃពុធម្សិល
មិញនេះ បានចេញផ្សាយអត្ថបទអោយដឹងថា ក្មេងស្រីតូចវ័យ ៦ ឆ្នាំម្នាក់  ត្រូវបានរកអោយ
ឃើញថា  ពិតជាសំណាងហួស    នោះគឺ   មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ  គ្រាន់តែរង
របួសធ្ងន់តែប៉ុណ្ណោះ ក្រោយពីនាងធ្លាក់ចុះមកដី ពីជាន់ទី ៦ ។

ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីប៉ូលីសប្រចាំតំបន់ ដោយបានចុះទៅដល់
កន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះជាក្មេងតូច ទៅកាន់មន្ទីរពេទ្យ  KK Women's and
Children's Hospital ក្រោយពីទទួលបានទូរស័ព្ទប្តឹង ពីសំណាក់ស្រ្តីជាអ្នកជិតខាងរស់នៅ
ជាន់ទី ២ ដែលបានឃើញហេតុការណ៍ដ៏រន្ធត់មួយនេះ។

គួររំឮកផងដែរថា ករណីគ្រោះថ្នាក់  កើតឡើងចេញពីការធ្វេសប្រហែស របស់ឪពុកម្តាយ
ខាងលើនេះ    បានកើតឡើងកាលពីល្ងាច  ថ្ងៃសៅរ៍កន្លងទៅ  នៅឯសំណង់អាគារលំនៅ
ស្ថាន លេខ ៤៥៩ វិធី Yishun Avenue ប្រទេសសឹង្ហបុរី ។  ដោយឡែក បើនិយាយពីមូល
ហេតុដែលនាំអោយក្មេងស្រីអាចធ្លាក់ចុះពីជាន់ទី៦នេះបាន ក៏ព្រោះតែការធ្វេសប្រហែស
របស់ឪពុកម្តាយ ដោយទុកគេនៅក្នុងផ្ទះ   ចាក់សោរទុកនៅតែឯង  រួចដើរទិញឥវ៉ាន់នៅ
ផ្សារ។

ជាសំណាងល្អ ស្រ្តីពីរនាក់ម្តាយ  និងកូន  ឈ្មោះ  Kamalia វ័យ ១៧ ឆ្នាំ និង  Rashida វ័យ
៤៩ ឆ្នាំ ទាំងពីរនាក់   ជាអ្នកជិតខាង  រស់នៅជាន់ទី ២  ហើយក៏ជាសាក្សីដែលបានឃើញ
ហេតុការណ៍នេះផ្ទាល់      បានទូរស័ព្ទប្តឹងប៉ូលីស   អោយមកជួយសង្គ្រោះបានទាន់ពេល
វេលា៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- រងរបួស ៣ នាក់ ក្រោយមានការផ្ទុះអាវុធ បាញ់គ្រាប់ពិត នៅក្នុងវិទ្យាល័យ
- ប្រមាញ់បានរូបថត ជនសង្ស័យ នាំយកក្រពើ បង្អើល ពេញអាកាសយានដ្ឋាន

- ឃាតករចិត្តឆើត ឈ្មោះ ហៃយ៉ាន់ បន្តសម្លាប់ មនុស្ស ១៣ នាក់ទៀត នៅទឹកដី អាស៊ី
- ទិដ្ឋភាពរួម ព្យុះកំណាច Haiyan ថតពីលើអាកាស ដោយអង្គការ ណាសា

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Girl Singapore Asia Falling