CamNews

កំសាន្ត 

Manchester United ទិញ Thiago ពី Barcelona បានសំរេច

បន្ទាប់ពីលេចលឺ ពាក្យចចាមអារ៉ាមជាច្រើនរួចមក ក្រុម Manchester United បានប្រកាស
ថា ការចរចារទិញ កីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញ Thiago បានសំរេចហើយ ។

កន្លងមកក្រុម Barcelona បានបញ្ជាក់ថា Thiago នឹងមិនចាកចេញពី Nou Camp ឡើយ តែ
ពេលដែលស្នើរសុំអោយចុះកុងត្រាថ្មី Thiago បានបដិសេធ មិនព្រមបន្តការលេងនៅ Nou
Camp បន្តទៀតទេ ។ នេះមានន័យថា Thiago បានមានគំរោងផ្ទេរទៅ Manchester United
ជាយូរណាស់មកហើយផងដែរ ។ Manchester United ចរចារទិញ Thiago បានសំរេចក្នុង
តំលៃ ១៧ លានផោន ។



គួរបញ្ជាក់ផងដែរថា Thiago បានលេចមុខល្បីភ្លាមៗ នៅពេលដែលគេ ស៊ុតបាល់ Hat-Trick
ចូលពេលដែលគេ ទាត់ជាមួយក្រុមជំរើសជាតិ Israel ទើបធ្វើអោយ David Moyes របស់ក្រុម
Manchester United ចាប់អារម្មណ៍យកមកលេងនៅ ទឹកដី Old Trafford ៕

 


ដោយ ៖ កុសល
ប្រភព ៖ telegraph 


Tags: manchester united football thiago star