CamNews

កីឡាអន្តរជាតិ 

ក្តៅៗ ៖ Manchester United លុតក្រុមអាមេរិក LA Galaxy យ៉ាងចាស់ដៃ ៧ ទល់ ០ (មានវីដេអូ)

ទើបតែកន្លងផុតទៅ មួយម៉ោងមុននេះ ក្រុមបិសាចក្រហម Manchester United បានបើកការ ប្រកួតជាមួយក្រុម អាមេរិក LA Galaxy នៅកីឡាដ្ឋាន Rose Bowl ទឹកដីអាមេរិក ជាលក្ខណៈ មិត្តភាព ។



ចាប់ផ្តើមក្នុងតង់ទី ១ ដោយកីឡាករ Fletcher ជាមេក្រុមដឹកនាំ ក្រុម Manchester United ប្រកួត ជាមួយនិង LA Galaxy ។ ចាប់ផ្តើមបានដល់ នាទីទី ១៣ កីឡាករ Welbeck ជាអ្នកបើកឆាករក គ្រាប់អោយ Manchester United មុន ។ បន្ទាប់មកដល់នាទីទី ៤២ Rooney បានបាល់ពិន័យ១១ ម៉ែតស៊ុតចូលទៀត ។ មិនទាន់អស់ចិត្ត Rooney ក៏ថែមមួយគ្រាប់ នៅនាទីទី ៤៥ ចប់តង់ទី ១ ក្នុងលទ្ធផល ៣ ទល់ ០ ។ ចូលមកដលតង់ទី ២ LA Galaxy មិនអាចតប់ត ការគាបសង្កត់របស់ Manchester United បានសោះឡើយ ដោយនាទីទី ៦២ កីឡាករ Reece James ស៊ុតបានមួយ​ គ្រាប់និងគេដែរ ហើយបន្ថែមមួយគ្រាប់បន្ត នៅនាទីទី ៨២ ។ មកដល់នាទីទី ៨៨ Ashley Young ដាក់បានមួយគ្រាប់ ហើយក៏បន្ថែមគ្រាប់ចុងក្រោយបិទតង់ នៅនាទីទី ៩០ ចប់តង់ក្នុងលទ្ធផល Manchester United ៧-០ LA Galaxy ៕

 

ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football manchester united la galaxy