CamNews

សត្វឆ្កែ១៥០០ក្បាលត្រូវបានជួយសង្រ្គោះពីការសំលាប់ យកសាច់នៅក្នុងប្រទេសចិន

សត្វឆ្កែដ៏គួរអោយអាណិតដែលស្ថិតនៅក្នុងស្ថានភាពស្រេកឃ្លាន និងអស់កំលាំងហើយ
ត្រូវបានញាត់ចូលក្នុងទ្រុងដ៏តូចត្រូវបានជួយសង្គ្រោះមុនពេលដែលនឹងត្រូវគេសំលាប់សំ
រាប់ភោជនីយដ្ឋានក្នុងរយះពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

នេះគឺជារូបភាពដ៏រន្ធត់មួយដែលត្រូវបានគេថតបន្ទាប់ពីសត្វឆ្កែច្រើនជាង ១៥០០ក្បាល
ត្រូវបានគេជួយសង្គ្រោះចេញពីរថយន្តមួយគ្រឿងដែលត្រូវបានឃាត់ក្នុងគោលដៅទៅ
កាន់ទីសម្លាប់ដែលក្នុងនោះពួកវាជាច្រើនស្ទើរតែមិនអាចរស់បានក្នុងការដឹកជញ្ជូនរយះ
ពេល២២ម៉ោងមកហើយនោះ។
ប៉ូលីសនឹងទីភ្នាក់ងារសុខុមាលភាពសត្វនៅក្នុងទីក្រុង ឈុងគីង, ភាគនិរតីប្រទេសចិនបាន
ធ្វើការជួយសង្រ្គោះសត្វឆ្កែដ៏គួរអោយអាណិតទាំងនោះចេញពីទ្រុងដែលស្ទើរតែមិនអាច
ឈរបាន។

ពួកគេបានយកសត្វឆ្កែទាំងនោះទៅកាន់កសិដ្ឋានមួយនៅក្បែរនោះដើម្បីអោយចំណីនិង
ទឹក ហើយក៏និងផ្តល់នូវការព្យាបាលផងដែរ, តែភាគច្រើននៃពួកវាមានភាពទន់ខ្សោយខ្លាំង
ដើម្បីរស់។
មន្រ្តីសមាគមការពារសត្វឈុងគីងម្នាក់បាននិយាយថា "នៅពេលដែលសត្វឆ្កែទាំងនោះ
ឃើញពួកយើង ពួកវាកំពុងតែស្រែកថ្ងូរ​ប៉ុន្តែពួកវាខ្លះអស់កំលាំងយ៉ាងខ្លាំង ស្ទើរតែគ្មាន
កំលាំងសំរាប់បញ្ចេញសំលេង។

អ្នកបើករថយន្តនោះបាននិយាយថា រថយន្តរបស់គាត់អាចដឹកឆ្កែបានត្រឹមតែ៧០០ក្បាល
ប៉ុណ្ណោះ ប៉ុន្តែការពិតយ៉ាងហោចណាស់មាន១៥០០ក្បាល។
ការបរិភោគសាច់ឆ្កែមានរាប់ពាន់ឆ្នាំមកហើយនៅក្នុងប្រទេសចិន ហើយនៅពេលនេះវា
បានសាយភាយទៅដល់ប្រទេសមួយចំនួនទៀតដូចជា ឥណ្ឌូនេស៊ី, កូរ៉េ,​ ម៉ិចស៊ីកូ, ហ្វីលី
ពីន, តៃវ៉ាន់ និងវៀតណាម ប៉ុន្តែការបរិភោគសាច់ឆ្កែនេះគឺខុសច្បាប់នៅក្នុងប្រទេសលោក
ខាងលិច៕

ដោយ វឌ្ឍនា

Tags: dogchinese