CamNews

រូបភាព 

ទៅមើល បណ្តារូបភាព កំពូលសត្វសុនខ បង្វឹកជាពិសេស មានវត្តមាន នៅមូលដ្ឋានទ័ព អាមេរិក

ព័ត៌មានរូបភាព ៖ ជាការពិត ដូចដែលបានដឹងស្រាប់ហើយថា សត្វមួយចំនួន ក៏ត្រូវបានសង្គម មនុស្សយើងមួយផ្នែកតូច ចាត់ចូលជា សមាជិក គ្រួសារដែរ ពីព្រោះ តែមនោសញ្ជេតនា និងភាព វ័យឆ្លាតរបស់ពួកវា រួមមាន សត្វឆ្មា និង ឆ្កែជាដើម ជាពិសេស នៅតាមបណ្តាប្រទេស នាភាគខាង លិច នៅក្នុងក្រុមគ្រួសារនីមួយៗ យ៉ាងហោចណាស់ ក៏គេឃើញមាន សត្វឆ្មាមួយក្បាល ឬក៏ឆ្កែ មួយក្បាល ដែរ ។ ខណៈពាំនាំ មកនូវភាពឆ្លាតវៃ របស់ខ្លួន សត្វឆ្កែ មានពេលខ្លះ មិនត្រឹមដើរតួជា សមាជិក គ្រួសារតែប៉ុណ្ណោះទេ តែនៅក្នុងនោះ វាក៏ជាអ្នកការពារ ដ៏ស្ទាត់ជំនាញ ដូចគ្នាដែរ ។ ផ្ទុយ ទៅវិញ បើយើង ងាកក្រឡេក ទៅមើល ស្ថាប័ន ប៉ូលីស ឬក៏កងទ័ពវិញ សត្វសុនខ ក៏ត្រូវបានគេ ចាត់ចូលជា ដៃគូ ដ៏ជិតស្និទ្ធដូចគ្នាដែរ ពោល វាត្រូវបានគេ បង្វឹកប្រកបទៅបាន ដោយសមត្តភាព ដ៏ស្ទាត់ជំនាញ ក្នុងការហិតក្លិនមនុស្ស ឬក៏ អាវុធជាតិផ្ទុះជាដើម។

យ៉ាងណាមិញ ឆ្លៀតនៅក្នុងឱកាសនេះ ទន្ទឹមនឹងការលើកឡើង ប្រធាន បទទាក់ទិន នឹង សត្វ សុ នខ ទំព័រសារព័ត៌មានកំសាន្ត យើងខ្ញុំ សូមនាំ អារម្មណ៍ទស្សនិកជនទាំងអស់គ្នា ងាកក្រឡេកមក មើល បណ្តាសត្វសុនខមួយចំនួន ដែលមានវត្តមាន នៅមូលដ្ឋានទ័ព សហរដ្ឋអាមេរិក ។ ដូច្នេះ ដើម្បីជ្រាបកាន់តែច្បាស់ តាមដានទស្សនា ទាំងអស់គ្នាណា៎ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Dog ArmyMilitary US USA United States New York Military base