CamNews

តារា 

មិនគួរឲ្យជឿ! ព្រះអង្ឃម្ចាស់ប្រទេសអង់គ្លេស កំពុងមានស្នេហាជាមួយតារាស្រីម្នាក់ ហើយអាយុបងទៀត!

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមរបាយការណ៍តាមរយៈគេហទំព័រ asiaone បានឲ្យដឹងថា ព្រះអង្ឃម្ចាស់របស់ប្រទេសអង់គ្លេស កំពុងមានស្នេហាជាមួយតារាសម្តែងស្រីជនជាតិអាមេរិច យ៉ាងស្ងាត់ៗ ។ 

ហើយកាលពីថ្ងៃចន្ទនេះមិត្តភក្តិរបស់ ព្រះអង្ឃម្ចាស់ Prince Harry បានទទួលដឹងថា តារាសម្តែងស្រីនាង Meghan Markle និងព្រះអង្ឃម្ចាស់ Prince Harry បានទាក់ទងគ្នាប្រហែលជាជាង ១​ ខែកន្លងផុតទៅហើយ ​។ 

បើនិយាយត្រលប់មកកាលពីថ្ងៃអាទិត្យវិញបានឲ្យដឹងថា គេហទំព័រដ៏ធំរបស់ប្រទេសអង់គ្លេស ដែលមានឈ្មោះថា Daily Star ដែលបានទម្លាយរឿងនេះឲ្យមហាជនបានឲ្យដឹងថា នាង Meghan Markle និងព្រះអង្ឃម្ចាស់ Prince Harry បានជួបគ្នានៅប្រទេសកាណាដា នៅពេលដែលព្រះអង្ឃម្ចាស់ Harry វ័យ ៣២ ​ឆ្នាំបានចេញមុខផ្សព្វផ្សាយ 2017 Invictus Games ខណៈពេលដែលតារាសម្តែងស្រីវ័យ ៣៥ ឆ្នាំ នាង Meghan កំពុងតែថតខ្សែភាពយន្តនៅប្រទេសកាណាដាយ៉ាងសប្បាយរីករាយផងដែរ ។ 

ដោយយោងតាមរបាយការណ៍ពី Daily Mail និងការបង្ហោះផ្ទាល់របស់នាងបានឲ្យដឹងថា នាង Meghan បានទៅទីក្រុងឡុង ២ ដងទៅហើយក្នុងខែនេះ ហើយកាលពីថ្ងៃទី ២០ ខែតុលា​ នាងថែមទាំងបានធ្វើការចែករំលែករូបថតរបស់នាង ដោយពាក់ខ្សែដៃអង្កាំមួយពណ៍ខៀវស្រដៀងទៅព្រះអង្គម្ចាស់ Harry ថែមទៀតផង ៕






 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ អាសុីវ័ន


Tags: Prince Harry Meghan Markle