CamNews

តារា 

ហេតុតែគូព្រេង! ព្រះអង្គម្ចាស់របស់ប្រទេសអង់គ្លេស ជ្រើសរើសស្រ្តីមេម៉ាយ ធ្វើជាសង្សារ

ព័ត៌មានកំសាន្ត ៖ ក្រោយពីបានប្រកាសជាសាធារណៈហើយថា Meghan Markle ត្រូវជាមិត្តស្រីរបស់ព្រះអង្គម្ចាស់ប្រទេសអង់គ្លេស ព្រះនាម Prince Harry រួចមក ក៏ត្រូវបានគេហទំព័រផ្លូវការរបស់ប្រទេសអង់គ្លេស បានទម្លាយការពិតថា នាង Meghan Markle គឺជាស្រ្តីមេម៉ាយ​ យ៉ាងពិតប្រាកដ ។ 

តារាសម្តែងស្រីជនជាតិអាមេរិច នាង Meghan Markle ធ្លាប់បានរៀបការជាមួយនិងបុរសម្នាក់បាន ២ ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ ហើយសព្វថ្ងៃនាងកំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងបើកចំហ ជាមួយនិង ព្រះអង្គម្ចាស់ប្រទេសអង់គ្លេស ព្រះនាម Prince Harry ហើយនាងមានអាយុ ៣៥ ឆ្នាំ ។ 

ហេតុតែគូព្រេង ទើបធ្វើឲ្យនាង Meghan Markle ព្រះអង្គម្ចាស់របស់ប្រទេសអង់គ្លេស Prince Harry បានជួបគ្នា រហូតសម្រេចចិត្តចាប់ដៃគ្នាសាងស្នេហាដើម្បីសាកល្បងចិត្តគ្នាសិន ។ ហើយវាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ សម្រាប់អ្នកដែលបានដឹងអំពីបញ្ហានេះ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ អាសុីវ័ន


Tags: Prince Harry Meghan Markle