CamNews

តារា 

Ha Kyung ដួលលេចសុដន់ ធ្វើឱ្យទស្សនិកជន ក្ដៅសាច់ដុំភ្នែក

កាលពីយប់ថ្ងៃទី ៣០វិច្ឆិកាកន្លងទៅ ពិធីប្រគល់ពានរង្វាន់ភាពយន្ដនាគខៀវលើកទី ៣៣ ត្រូវ
បានរៀបចំធ្វើឡើងនៅក្រុងសេអ៊ូល ដោយមានការចូលរួមរបស់តារាល្បីឈ្មោះជាច្រើនរូប។

ក្នុងពិធីនេះ ស្រីស្អាត Ha Kyung ដែលជាតារាស្រីមិនមានឈ្មោះល្បីប៉ុន្មាន បានក្លាយជាចំណុច
កណ្ដាលនៃចំណាប់អារម្មណ៍របស់ទស្សនិកជន ជាពិសេសក្រុមអ្នកយកព័ត៌មាន។ នៅក្នុងឈុត
រ៉ូបខ្មៅ ឆែកលើ ឆែកក្រោមដ៏សិចស៊ី Ha Kyung បានធ្វើឱ្យក្រុមអ្នកយកព័ត៌មាន ត្រូវភ្ញាក់ផ្អើល
ដោយសារតែកម្រិតនៃការឆែករបស់ឈុតរ៉ូបនេះ។

ជាងនេះទៅទៀត ទស្សនិកជនទាំងឡាយ ជាពិសេសប្រុសៗដែលមានវត្តមាននៅទីនោះ ត្រូវ
ឡើងកំដៅសាច់ដុំភ្នែក ដោយសារទិដ្ឋភាពដួលដោយ "អចេតនា" របស់ Ha Kyung ដែលធ្វើឱ្យ
សុដន់ទាំងពីររបស់នាង ហាក់ដូចលេចចេញមកក្រៅទាំងស្រុង។ ទិដ្ឋភាពនេះ ក៏បានធ្វើឱ្យអ្នក
ប្រមាញ់រូបនានា ត្រូវចំណាយថាមពលថ្មនៃម៉ាស៊ីនថតយ៉ាងច្រើនផងដែរ៕








ដោយ ៖ សីហា
ប្រភព ៖ k14

Tags: Blue Dragon Film Awards 33 th South Korean Ha Kyung