CamNews

តារា 

តារាចិនមួយចំនួន មិនទាន់គ្រប់អាយុ ២០ឆ្នាំ ថតរឿងសិច

តារាសំដែងស្រីចិនមួយចំនួន ត្រូវបានគេរកឃើញថា មិនទាន់មានអាយុគ្រប់ ២០ឆ្នាំផងក៏បាន
សម្រេចចិត្តចូលរួមថតរឿងសិច ដើម្បីបានប្រាក់ និងមានឈ្មោះល្បី ក្នុងចំណោមនោះ ក៏មាន
Crazybarby LeniLan ,Liu Yifei , Zhou Xun, Zhang Jia Ni និង Vivian Hsu ។ល។

Crazybarby LeniLan

ដោយសារតែរឿង Sex and Zen 3D តារាសំដែងស្រី នាង LeniLan ក្លាយជាឈ្មោះមួយដែល
ត្រូវបានគេស្គាល់ច្រើនក្នុងវិស័យសិល្បៈចិន ប៉ុន្ដែ នេះមិនមែនជាខ្សែភាពយន្ដសិចដំបូងរបស់
នាងនោះទេ។

Liu Yifei

ខ្សែភាពយន្ដរឿង Chinese Ghost Story របស់នាង ត្រូវបានទស្សនិកជនគាំទ្រយ៉ាងច្រើន បន្ទាប់
ពីបានចាក់បញ្ចាំង នៅតាមរោងកុន។ ថ្វីបើនាង មិនទាន់ត្រូវគេគិតថា ជាតារាសិច ប៉ុន្ដែ កាលពី
អាយុ ១៦ឆ្នាំ Liu Yifei ក៏ធ្លាប់បានថតឈុតក្ដៅសាច់ក្នុងរឿង Dragon Chronicles The Maidens
of Heavenly Mountain ។

Zhou Xun

Zhou Xun ក៏ធ្លាប់បានសំដែងក្នុងខ្សែភាពយន្ដសិច កាលពីនាងមានអាយុ ១៧ឆ្នាំ។

Zhang Jia Ni


Zhang Jia Ni ក៏សម្រេចចិត្តថតឈុតស្រើបស្រាល
បន្ទាប់ពីឈ្នះក្នុងការប្រកួតសម្រស់
មួយកាលពី​ឆ្នាំ២០០៦ ដែលកាលណោះ នាងមានអាយុ ១៩ឆ្នាំ។

Vivian Hsu

Vivian Hsu ត្រូវបានគេស្គាល់ថា អ្នកតារាសំដែងអាជីពក្នុងវិស័យភាពយន្ដសិច។ កាលពី
មានអាយុ ១៦ឆ្នាំ​ នាងធ្លាប់បានថតរូបអាក្រាត មកដល់វ័យ ២០ឆ្នាំ
Vivian Hsu ក៏បានថត
រឿងសិចបានមួយចំនួនផងដែរ។

Li Xiao Lu

Li Xiao Lu បានដោះសម្លៀកបំពាក់ជាលើកដំបូង នៅពេលនាងថតរឿង The Sent-Down Girl។

Irene Wan

កាលពីទើបចូលសិល្បៈដំបូង Irene Wan បានបង្ហាញភាពស្ទាត់ជំនាញ ក្នុងការសំដែងឈុត
ឆាកស្រើបស្រាល បើទោះជាកាលណោះ នាងទើបតែមានអាយុ ១៧។ ដៃគូដំបូងដែលថត
ឈុតក្ដៅសាច់ជាមួយនាងគឺ លីវ តឺហួរ៕

ដោយ ៖ សីហា
ប្រភព ៖ LD


Tags: chinese sex film stars