CamNews

ព័ត៌មានអន្តរជាតិ 

បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារ រោងកុន ចាក់បញ្ជាំងតែរឿងអាសអាភាស សម្លាប់មនុស្ស អស់ជាច្រើននាក់

ព័ត៌មានអន្តរជាតិ៖ បន្ទាប់ពីបានដកស្រង់សម្តីមន្រ្តីផ្លូវការ មកពីមន្ទីរពេទ្យ ទីភ្នាក់ងារសារព័ត៌មាន បរទេស ស៊ីអិនអិន បានចេញអត្ថបទផ្សាយ អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១២ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយមានករណីបំផ្ទុះគ្រាប់បែក អត្តឃាតអស់ជាច្រើនគ្រាប់ កាលពី រសៀលថ្ងៃអង្គារ ម្សិលមិញនេះទៅលើរោងកុនមួយកន្លែង មានទីតាំងស្ថិតនៅក្នុងក្រុង Peshawar ភាគខាងពាយព្យ ប្រទេស ប៉ាគីស្ថាន ។

បន្ថែមពីលើនេះបើយោងតាមសម្តីលោក Syed Jamil Shah ជាមន្រ្តីសារព័ត៌មានម្នាក់ បានអះអាង ដឹងថា មិនត្រឹមតែមានមនុស្សស្លាប់បាត់បង់ជីវិត ១២ នាក់នោះទេ តែនៅក្នុងនោះ មនុស្ស ១៧ នាក់ផ្សេងទៀត ក៏បានទទួលរងរបួស ធ្ងន់ និង ស្រាល ដូចគ្នាដែរ ។ ដោយមានការដកស្រង់សម្តី លោក Ijaz Ahmed ជាមន្រ្តីប៉ូលីសជាន់ខ្ពស់ ម្នាក់ និយាយអោយដឹងថា គ្រាប់បែកដៃ ៣ គ្រាប់ត្រូវ បានគេបំផ្ទុះឡើង វាយប្រហារ រោងកុន Shama ខណៈរោងកុននេះ ពិតជាមានភាពល្បីល្បាញជា ខ្លាំងក្នុងការ ចាក់ផ្សាយ​ប្រភេទរឿង អាសអាភាស ។

បើយោងតាមសេចក្តីរាយការណ៍ សរបញ្ជាក់អោយឃើញថា គ្រាប់បែកដៃ​ ទាំង បីគ្រាប់នោះ បាន ផ្ទុះឡើងជាបន្តបន្ទាប់ ដោយនៅក្នុងនោះ គ្រាប់បែកដៃលើកទីមួយ បានផ្ទុះឡើង នៅខាងក្នុងរោង ភាពយន្ត ខណៈពីរគ្រាប់ផ្សេងទៀត បានផ្ទុះឡើង នៅខាងក្រៅរោងភាពយន្ត ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងខណៈនេះ​ពុំទាន់មានប្រភព (ក្រុមឧទ្ទាម ក្រុមសកម្មប្រយុទ្ធ ឬក៏ ក្រុមបះបោរ ) ណាមួយ ចេញមុខមកទទួលខុសត្រូវ ចំពោះការវាយប្រហារលើកនេះ នៅឡើយទេ ខណៈពេលដែលក្រុមមន្រ្តីមានសមត្តកិច្ច ក៏កំពុងតែ ស្វែងរកតម្រុយ ក៏ដូចជា ធ្វើការតាមដាន ស៊ើបអង្កេត ដើម្បីស្វែងរក ប្រភពនៅពីក្រោយរឿងនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Breaking news Asia Pakistan Blast