CamNews

កីឡាអន្តរជាតិ 

Ronaldo "អស់សង្ឃឹម" Real ចាញ់ Bayern 2-1

គ្រាប់បាល់សំរេចលទ្ធផលនៃការប្រកួត ត្រូវបានធ្វើឡើងនៅនាទីចុងក្រោយ។
ទោះមានប្រៀបលេងក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែការលេងរបស់Bayern គឺយឺតជាងReal។ក្រោយ
១៥នាទីនៃការប្រកួត ទើបBayernលេងបានល្អឡើងវិញ។នៅនាទី១៧ Riberyបានរកគ្រាប់
បាល់បានសំរេចអោយBayern បន្ទាប់ពីការបញ្ជូនបាល់ជ្រុងរបស់មិត្តរួមក្រុម។

                            
       Bayernបានបំបាក់Real នៅAllianz Arena

បន្ទាប់ពីត្រូវបានBayern នាំមុខមួយគ្រាប់ Realបានវាយសំរុកយ៉ាងខ្លាំង រហូតដល់នាទី៥២
​ទើបOzil បានរកគ្រាប់អោយReal​មួយគ្រាប់វិញ។ប៉ុន្តែនៅនាទី៩០ Gomez បានស៊ុតបាល់ចូល
សំណាញ់របស់Realបាន​មួយគ្រាប់ទៀតអោយBayern ដែលជាគ្រាប់បាល់សំរេចលទ្ធផលនៃ
ការប្រកួតតែម្តង។

លទ្ធផល: 2-1
គ្រាប់បាល់: Ribery 17', Gomez 90', Ozil 52'

 

ដោយ៖ និស្ស័យ
ប្រភពពី៖ 24h




Tags: bayern real champion leaguefootball