CamNews

កីឡា 

Liverpool ប្រកួតស្មើជាមួយ Man City ២ ទល់ ២ តែឈ្មះបាល់ប៉េណាំងទី (មានវីដេអូ)

យប់មិញនេះ មានការប្រកួត រវាងក្រុម Man City ប៉ះជាមួយនិង Liverpool នៅទឹកដីអាមេរិកក្នុងការ ប្រកួតពានរង្វាន់ Guiness International Club Championship ។



ចាប់ផ្តើមនៅតង់ទី ១ Man City និង Liverpool បានប្រដេញគ្នា ទៅវិញទៅមក លាយឡំជាមួយនិង ការសាកកំលាំង និងវាយឆ្មក់ ។ ដោយសារតែ ក្នុងតង់ទី ១ កីឡាករទាំង ២ ក្រុមនៅសល់កំលាំង ពេញដូចនេះ មិនអាចធ្វើអ្វីគ្នា ទៅវិញទៅមក បានឡើយ ។ ចប់តង់ទី ១ ក្រុមទាំង ២ បានត្រឹម ០ ទល់ ០ ។ ចូលមកតង់ទី ២ កីឡាករចាប់ផ្តើម ហត់ហើយក្រុមទាំង ២ ក៏បានរកឃើញ ចំនុចខ្វះខាត របស់គូបដិបក្ស រាងៗខ្លួន ។ ដល់នាទីទី ៥៣ Man City នាំមុខដោយ កីឡាករ Jovetic ហើយនាទីទី ៥៩ Henderson សងអោយ Liverpool បានស្មើវិញ ។ ក្រោយមកទៀត Man City ខំប្រឹងនាំមុខសារ ជាថ្មីនៅនាទីទី ៦៧ ។ Liverpool ចង់បាក់ទឹកចិត្តទៅហើយ តែនៅនាទីទី ៨៥ ក៏តាមបានស្មើសារ ជាថ្មីម្តងទៀត ដោយកីឡាករ Sterling ។ ដូចនេះការប្រកួត សំរេចយកអ្នកឈ្នះ ដោយប៉េណាំងទី ដោយក្រុម Liverpool ឈ្នះក្នុងលទ្ធផល ៣ ទល់ ១ លើក្រុម Man City ៕


ដោយ ៖ កុសល
ប្រភព ៖ youtube, livescore 


Tags: football man city liverpool