CamNews

កីឡាអន្តរជាតិ 

Man Utd ជូន​ដំណើរ Liverpool ដោយ​លទ្ធផល ១-១ យប់​មិញ​ជ្រុះ​ចេញ​ពី Europa League (Video Inside)

(មេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United បានហាលអាវដោយជោគជ័យហើយ បន្ទាប់ពីលេងបានស្មើ លទ្ធផល ១-១ យប់មិញទៀតក្នុងទឹកដីនៃកីឡដ្ឋាន Old Trafford របស់ខ្លួន បញ្ចប់ជើងទី២ នៃពានប្រចាំទ្វីបអឺរ៉ុប UEFA Europa League ក្នុងវគ្គ១៦ក្រុម ។

សារព័ត៌មាន Dailymail បានផ្សាយថា នេះជាពានទី២ ប្រចាំទ្វីបអឺរ៉ុប ដែលបិសាចក្រហម Man Utd មិនអាចឈ្នះបាន ក្រៅពីជ្រុះចេញពីពានធំ UEFA Champions League តាំងពីក្នុងពូល គ្រាដែល Anthony Martial បានស៊ុតបាល់ ប៉េណាល់ទីនាំមុខនៅនាទីទី៣២ តែត្រូវបាន Philipe Coutinho តាមបានស្មើវិញនៅនាទីទី៤៥ មុនពេលវគ្គទី២ពុំមាន ការស៊ុតបញ្ចូលទីគ្នាទៀតនោះ ក្រោមលទ្ធផលផ្លូវការ Manchester United ១ និង Liverpool ក្រោយជើងទី១ បាន បរាជ័យ ២-០ នៅកីឡដ្ឋាន Anfield ដោយមានលទ្ធផលទាំងពីរជើង Man Utd ១ និង Liverpool ៣ ។

សូមបញ្ជាក់ដែរថា ៨ក្រុមរង់ចាំចាប់ពូលគូប្រកួតនាល្ងាចនេះ គឺមានក្រុម Sparta Prague, Liverpool (អង់គ្លេស), Borussia Dortmund (អាល្លឺម៉ង់), Braga (ព័រទុយហ្គាល់), Athletic Bibao, Sevilla និង Villarreal របស់អេស្ប៉ាញ និង Shakhtar Donetsk របស់អ៊ុយក្រែន ។

លទ្ធផល ៧ប្រកួតផ្សេងទៀតនាយប់មិញនេះដូចគ្នា៖
Bayer Leverkusen 0-0 Villarreal
Lazio 0-3 Sparta Prague
Valencia 2-1 Athletic Bilbao
Anderlecht 0-1 Shakhtar Donetsk
Braga 4-1 Fenerbahce
Sevilla 3-0 Basel
Tottenham Hotspur 1-2 Borussia Dortmund ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Alex Teixeira chelsea Liverpool