CamNews

តារា 

មង្គល​ការ​ប្អូន​ស្រី ចន ច័ន្ទលក្ខិណា ផ្អើល​អស់​​អ្នក​សិល្បៈ​​ល្បីៗ​​នៅ​ស្រុក​​ខ្មែរ

(ភ្នំពេញ)៖ មង្គលការរបស់ប្អូនស្រី តារាសម្តែងចាស់វស្សា នៅតែរក្សាបាន ភាពល្បីល្បាញ អ្ន​កនា​ង ចន ច័ន្ទលក្ខិ​ណា ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌល កោះពេជ្រអាគា G កាលពីយប់ថ្ងៃទី​១​៥ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ គឺបានអញ្ជើញភ្ញៀវចូលរូមយ៉ាងច្រើនកុះករ ដែលភាគច្រើ​ន​សុទ្ធសឹងតែអ្នកសិល្បៈល្បីៗ និងអ្នកជំនួញត្រូវជាមិត្តភក្តិរាប់អាន ជាមួយគូស្នេហ៍លោក ហេង ឡុង ចូលរួមលើស​ពីការរំពឹងទុក ។

នៅក្នុងមង្គលការប្អូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលកូនក្រមុំមានឈ្មោះថា ចន ពេជ្រ​ក​ញ្ញា​​រតនា ហើយត្រូវជាគូអនា​គតរបស់​កូនកំ​លោះ ឈ្មោះ ហ៊ួ សម្បត្តិ បានព្រឹត្តទៅ​យ៉ាងមាន​ភា​ព​សប្បាយរីករាយ ដោយគេសង្កេតឃើញមានវត្តមាន របស់តារាចម្រៀង-សម្តែងស្រីប្រុសខ្មែ​រល្បីៗ​​ជាច្រើនដួង​ចូលរួមអបអរ បង្កបរិយាកាសសប្បាយរីករាយ ផ្អើលអស់អ្នកសិល្បៈដទៃទៀ​ត។

នៅក្នុងពិធីមង្គលការនេះ បើសង្កេតមើលពីទឹកមុខ អ្នកនាង ចន ច័ន្ទលក្ខិណា និងម្តាយខាងកូ​នក្រមុំ ហាក់មានភាពសប្បាយរីករាយ រំភើបចិត្តខ្លាំងរីកមុខរីកមាត់ដូច​គ្រាប់ជី ពេលឃើញ វត្ត​មានភ្ញៀវចូលរួមយ៉ាងច្រើន ស្ទើរតែរគ្មានបាត់មុខនរណាម្នាក់សោះនោះ ចូលរួមផ្តល់ជាកិត្តិយស ក្នុងពិធីមង្គលការកូន និងប្អូន​ស្រី ដែលចំណាយលុយ អស់ខ្ទង់រាប់ម៉ឺនដុល្លារ។

សូមទស្សនារូបភាពទាំងស្រុង ជាមួយ Khmertalking ៖​

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chhorn chanleakena