CamNews

ស្លាប់៥នាក់ក្នុងគ្រោះថ្នាក់លើឧទ្ធម្ភាចក្រនៅ Las Vegas

អ្នកដំណើរ៤នាក់នឹងអ្នកបើកយន្តហោះម្នាក់បានស្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចឧទ្ធម្ភាចក្រ
ក្បែរទីក្រុង Las Vegas របស់សហរដ្ឋអាមេរិកការពីល្ងាចថ្ងៃពុធម្សិលមិញនេះ។
គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ៥ល្ងាចនៅពេលដែរឧទ្ធម្ភាចក្រដំណើរការដោយ
ក្រុមហ៊ុន Sundance Helicopter បានដឹកអ្នកដំណើរដើម្បីទស្សនាតំបន់ទេសចរណ៍ មួយដែល
ស្ថិតនៅខាងកើតទីក្រុង Las Vegas។
ប៉ូលីសនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ។
ឧទ្ធម្ភាចក្រនេះប្រភេទ AS350 ដែលអាចដឹកអ្នកដំណើរបានចំនួន៦នាក់ ហើយត្រូវបានប្រើ
ប្រាស់ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ក្នុងដំណើរកំសាន្តតាមអាកាស។
ក្រុមហ៊ុន Sundance Helicopter ត្រូវបានបើកដំណើរការចាប់តាំងពីឆ្នាំ ១៩៨៥មកម្ល៉េះហើយ
ជាក្រុមហ៊ុនធំបំផុតនៅ Las Vegas ដែលបានដឹកជញ្ជូនអ្នកទេសចរណ៍ជាង ១៦០,០០០នាក់
ជារៀងរាល់ឆ្នាំ។
កាលពីខែកញ្ញា ឆ្នាំ២០០៣, ក្រុមហ៊ុន Sundance Helicopter ជួបប្រទះហេតុការណ៍ដូចគ្នានេះ
ម្តងហើយដែលបានសំលាប់អ្នកទេសចរណ៍ចំនួន៧នាក់ដែលក្នុងនោះមានភ្ញៀវទេសចរណ៍
បរទេសចំនួន៤នាក់ផងដែរ៕

ដោយ វឌ្ឍនា

Tags: crashusalas vegashelicopter