CamNews

មិនគួរឲ្យជឿ 

កំពូលបុរស មានជាតិឆក់ សមត្តភាពដដែល បំបែក កំណត់ត្រា ពិភពលោកថ្មី (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត ក្មេងប្រុសមួយចំនួន តែងមានក្តីស្រមៃ អោយដឹងថា នៅពេល ដែលពួកគេ ធំដឹងក្តីនោះ ពួកគេ អាចនឹងមាន សមត្តភាព ក្នុងការ បំបែកកំណត់ត្រាពិភពលោក ដើម្បី អោយមនុស្ស សឹងតែគ្រប់គ្នា បានស្គាល់ វត្តមានរបស់គេ ដោយផ្ទាល់ តូយ៉ាង លោក Etibar Elchyev វ័យ ៤១ ឆ្នាំ ជាអតីតគ្រូបង្វិក ប្រដាល់ មកពីរដ្ឋ Georgia សហរដ្ឋអាមេរិក មកទល់នឹង ពេលបច្ចុប្បន្ន នេះ សុបិន្ត របស់គាត់ បានក្លាយជាការពិត ហើយ ពោលគឺ ការបំបែក កំណត់ ត្រា ដោយ ប្រើសមត្ត ភាពជាពិសេស ក្នុងការធ្វើអោយ ស្លាបព្រា ទាំង ៥៣ មិនជ្រុះចេញ ពីខ្លួន នេះបើយោង តាមការដក ស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដឹម៉េត្រូ ។

ជាមួយនឹងកំណត់ត្រាថ្មីលើកនេះ ត្រូវបានរក អោយឃើញថា គាត់បានផ្ទួល កំណត់ត្រា ដែលជាស្នា ដៃរបស់គាត់ផ្ទាល់ កាលពី អំឡុងឆ្នាំ ២០១១ កន្លងទៅនេះ ពោលគឺ បំបែកកំណត់ត្រា នាពេលនោះ គាត់បានសម្តែង ដោយអោយខ្លួនប្រាណ របស់គាត់ តោងស្អិត ស្លាបព្រា ចំនួនតែ ៥០ តែប៉ុណ្ណោះ។

សួរថា តើលោក មានផែនការយ៉ាងណា ចំពោះសកម្មភាព នាពេលអនាគត ដ៏ខ្លីនេះ គាត់បានបញ្ជាក់ ថា មិនច្បាស់នោះទេ តែលោកនឹងមិន បញ្ជប់ត្រឹមនេះនោះទេ ។ ខាងក្រោមជា វីដេអូ ជ្រាបកាន់តែ ច្បាស់ តាមដានទស្សនា បន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៉េត្រូ


Tags: USA US Georgia United States magnetic Etibar Elchyev Int news Unt news