CamNews

តារា 

ឌុច លីដា ប្រកាស​ចង់​បាន​សង្សារ​ ក្នុង​ឆ្នាំ​ថ្មី​២០១៦

(ភ្នំពេញ)៖ ជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល សម្រាប់ទស្សនិជនព្រមទាំងអ្នកនិយម លេង​បណ្តា​ញសង្គមហ្វេសប៊ុក ខណៈដែលនៅសុខៗ ស្រាប់តែតារាស្រីសិចស៊ី នាង ឌុច លីដា ចេញមុខ​ប្រកាសប្រាប់ជាសាធារណៈថា ​ខ្លួនចង់បានសង្សារ ​គ្រាន់បណ្ដើរបានជាគ្នា ក្នុងឆ្នាំថ្មីខាងមុខនេះ ខណៈកន្លងមកត្រូវបានលេចឮថា នាងមានអ្នកធំតាមសុំស្នេហ៍ជាហូរហែ។

តាមការកត់សម្គាល់មួយ​រយៈ​ចុង​ក្រោយ​នេះ តារាសម្តែងនាង ឌុច លីដា ​ហក់​ឡើង​កូដ​ខ្លាំង​នៅ​ក្នុង​ពិភព​សិល្បៈ ហើយ​ភាគ​ច្រើន​នាង​ទទួល​បាន​តំណែងជា​តួ​ឯក​ស្ទើរគ្រប់សាច់រឿង​ ។ ម្យ៉ាង​ទៀ​ត​អ្វី​ដែល​គេ​​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​ឌុច លីដា បាន​ប្រជែង​យក​តំណែង​តួ​ឯក​ស្រី​ នៅ​​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​បំផុត​របស់​ខ្មែរ គឺ​រឿង​ «ស្បែក​គង់» ដោយហ៊ានលះបង់ចាយរូបសម្រស់សិច​ស៊ី ព្រលែងខ្លួនថតស្ទើទាំងស្រុង។

តារាសម្តែង​​ ឌុច លីដា ពេលនេះបានធ្វើឲ្យ​ទ្ស​និ​ជន កំពុងមានចម្ងល់គ្រប់គ្នា ខណៈដែលសុខៗស្រាប់តែនាងសរសេរបង្ហោះនៅលើ​បណ្តា​ញ​ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនបែបនេះថា «ជិតឆ្លងឆ្នាំហើយចង់មានសង្សារម្នាក់»។ តាមអត្ថ័យខ្លឹម​សា​រនេះធ្វើឲ្យមានការលើកចោទជាសំណួរថា ​តើសម្រស់ប្រហែល ឌុច លីដា ពិតជាគ្មានអ្នកស្រឡាញ់ ? ឬមួយ ឌុច លីដា គ្រាន់តែសរសេរលេងទេ ?

យ៉ាងមិញគេហទំព័រ Khmer​talking នៅរសៀលថ្ងៃទី៣១ ខែធ្នូនេះ មិនទាន់អាចស្វែងរ​កការ​សួរនាំ​ ពីតារាស្រីនាង ឌុច លីដា បានទេជុំវិញបញ្ហានេះ។ ដូច្នេះយើងនឹងព្យាយាមស្វែងរក​ការបំ​ភ្លឺពីនាង នៅពេលក្រោយ ដើម្បីឲ្យទស្សនិកជនបានដឹងការពិត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Douch lida Star news local news