CamNews

ព័ត៌មានអន្តរជាតិ 

ល្បីពេញសហរដ្ឋអាមេរិក ៖ ពីសកម្មភាព រប៉ិលរប៉ូច ក្លាយជា សោកនាដកម្ម ស្លាប់មនុស្ស (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានធ្វើបទសម្ភាសន៍ ជាមួយនឹងមន្រ្តីប៉ូលីសផ្លូវការ គេហទំព័រសារ ព័ត៌មានបរទេស ស៊ីអិនអិន បានចេញផ្សាយ អត្ថបទអោយដឹងថា ក្មេងស្រី វ័យ ១៥ ឆ្នាំម្នាក់ត្រូវ បានរកអោយឃើញថាបានស្លាប់បាត់បង់ជីវិត ក្រោយពី មានការបាញ់សម្លាប់ដោយអចេតនាអាច កើតឡើងទៅបាន ផ្តើមចេញពី ការលេងសើច បែបល្បិចរប៉ិលរប៉ូច ដែលជាទូទៅ គេតែងហៅថា Prank ។


                                  នាង Adrian Broadway វ័យ ១៥ ឆ្នាំ ជាជនរងគ្រោះ

លើសពីនេះ​ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថាករណីសម្លាប់ក្មងស្រី តូចដោយអចេតនា ខាងលើ បានកើតឡើង នៅក្នុងរដ្ឋ Arkansas សហរដ្ឋអាមេរិក ដោយនៅក្នុងនោះ ក្មេងស្រីជាជន រងគ្រោះ មានវ័យ ទើបតែ​ បាន ១៥ ឆ្នាំ​ នាង មានឈ្មោះថា Adrian Broadway ។

បន្ថែមពីលើនេះ ស្នងការប៉ូលីស Little Rock Police Department បានចេញសេចក្តីថ្លែងការណ៍ អោយដឹងថា សោកនាដកម្មអចេតនា ខាងលើ អាចកើតឡើងទៅបាន ខណៈពេលដែលក្មេងស្រី នាង Broadway រួមទាំង មិត្តភក្កិនាងជាច្រើននាក់ផ្សេងទៀត បានបបួលគ្នា ធ្វើសកម្មភាពលេង សើច បែបល្បិចរប៉ិលរប៉ូច ដែលគេអាចហៅបានថា Prank គឺពួកគេបានយក ពងមាន់ ពងទា ក៏ ដូចជា ក្រដាសអនាម័យ ទៅគប់វាយប្រហាររថយន្តមួយគ្រឿង នៅពីមុខផ្ទះ មិត្តភក្កិរបស់ខ្លួន ក្នុង ន័យសងសឹកលេងវិញ ក្រោយពីមិត្តភក្កិនាង Prank នាង កាលពី ថ្ងៃបុណ្យ Halloween ។

តែដឹងអីថា រំពេចនោះ ស្រាប់តែមានបុរសម្នាក់ ចេញពីក្នុងផ្ទះ ដែលមានឡានសំចតនៅខាងមុខ នោះ បានបើកការវាយប្រហារ បាញ់បោះគ្រាប់ពិត តែម្តង ដោយនៅក្នុងនោះ បានធ្វើអោយនាង Broadway ទទួលរងរបួសចំក្បាល ស្លាប់តែម្តង ខណៈមិត្តភក្កិ មួយចំនួនផ្សេងទៀត បានទទួល រងរបួស ដៃ និងជើង ។


                                លោក Willie Noble វ័យ ៤៨ ឆ្នាំ ជាជនជាប់ចោទ

បន្ទាប់ពីមានការកំណត់អត្តសញ្ញាណ ជនដៃដល់ លោក Willie Noble វ័យ ៤៨ ឆ្នាំ ត្រូវបានចាប់ ឃាត់ខ្លួន ខណៈពេលដែល កំពុងតែប្រឈម ទៅនឹងការកាត់ទោស ទៅតាមផ្លូវច្បាប់ របស់ប្រ ទេសនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Breaking news USA US United States Carlifornia Arkansas