CamNews

កីឡាអន្តរជាតិ 

ពាន GICC ធ្លាក់ទៅលើកណ្តាប់ដៃ Man Utd ឬក៏ Liverpool នឹងដឹងច្បាស់ នៅព្រឹកនេះ

អាម៉េរិក៖ ជំនួបដ៏ស្វិតស្វាញមួយ នឹងកើតមានឡើងនាម៉ោង ០៧ និង០០នាទីព្រឹកស្អែកនេះ (ម៉ោងនៅកម្ពុជា) ដែលជាជួបគ្នា រវាងក្រុមអង់គ្លេសទាំង គឺក្រុម Man Utd ប៉ះនឹងក្រុម Liverpool វគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងយក ពានអន្តរជាតិ GICC ឆ្នាំ២០១៤ របស់អាម៉េរិក ។

ការជួបគ្នារវាងក្រុមដែលធ្វើបានល្អ នាពេលកន្លងមកមុនរដូវកាលឆ្នាំ ២០១៤-២០១៥ ចាប់ផ្តើមនៅលើទឹកដី សហរដ្ឋអាម៉េរិក ធ្វើឲ្យគ្រូបង្វឹក Liverpool កាន់តែវិលមុខខ្លាំង ខណៈដែលអត់មាន Luis Suarez ដែលបានលក់ទៅឲ្យក្លឹប FC Barcelona ហើយនោះ តែនៅមិនទាន់ ស្គាល់ពាក្យថាចាញ់ និងស្មើនោះទេ ពី៣ប្រកួតប្រចាំពូល B បើទោះបីជាបាន ចាញ់ក្រុម AS Roma ១-០ ពី១ប្រកួតមិត្តភាព ដំបូងក៏ដោយ ។

កាលដែលអត់មានខ្សែប្រយុទ្ធ ជនជាតិអ៊ុយរូហ្គាយ Luis Suarez នៅតំបន់ប្រយុទ្ធ របស់ក្រុមហង្សមួយនេះ ហាក់បីដូចជា មិនសូវមុតស្រួចប៉ុន្មាន ដែលនាទីទាំងនេះត្រូវបាន Raheem Sterling, Daniel Sturridge និង Rikie Lambert ជាអ្នកទទួលខុសត្រូវវិញ តែនៅតំបន់ប្រព័ន្ធការពារ ហាក់បីដូចមានភាពរឹងមាំ ដោយទើបតែរបូត ២គ្រាប់នៅឡើយទេ ។ ៣ប្រកួតឈ្នះរបស់ Liverpool បានប្រកួតឈ្នះក្រុម Olympiacos ១-០ ឈ្នះ Man City ៣-១ ដោយបាល់ប៉េណាល់ទី ក្រោយប្រកួតពេញ ម៉ោងមានលទ្ធផលស្មើ ២-២ និងចុងក្រោយបំបាក់ AC Milan ២-០ ។

យ៉ាងណាមិញបើក្រឡេកមើល Man Utd វិញរឹតតែមិនធម្មតាទៅទៀត ដោយស្ថិតក្រោមការដឹកនាំ ពីសំណាក់គ្រូបង្វឹកថ្មី ជនជាតិហូឡង់ Louis van Gaal មិនទាន់ចាញ់នៅឡើយ ៤ប្រកួតកន្លង មកថែមទាំងបានបំបាក់ ក្រុមម្ចាស់ផ្ទះ LA Galaxy ៧-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ មុនពេលឈ្នះប្រកួត ជាប់គ្នាក្នុងពូល A ដោយបានស៊ី AS Roma ៣-២ ឈ្នះ Inter Milan ៥-៣ ដោយបាល់ប៉េណាល់ទី ក្រោយប្រកួតពេញម៉ោង ០-០ មុនលត់ក្រុមការពារ តំណែងជើងឯកស្តេចស Real Madrid របស់អេស្ប៉ាញ ៣-១ មុនឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយជួប Liverpool ព្រឹកស្អែកនេះ ។

កីឡាករដែលធ្វើមិនបាន កាលស្ថិតក្រោមការដឹកនាំ របស់លោក David Moyes ចាប់ផ្តើមធ្វើបានល្អ ឡើងវិញហើយមាន ដូចជា ខ្សែបម្រើ Ashley Young, Jevier Hernandez និងខ្សែប្រយុទ្ធជើងចាស់ Wayne Rooney ជាដើម តែក្នុងនោះ ដែរសមាជិកចំណូលថ្មី Ander Herrera និង Luke Shaw ក៏បានបញ្ចេញថ្មី ជើងគួរឲ្យចាប់អារម្មណ៍ផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: sport news Int news World news Breaking news