CamNews

កីឡាអន្តរជាតិ 

ឪពុកមា Floyd មើលស្រាលក្បាច់របស់ ប៉ាក់ គីអៅ សាមញ្ញៗ គ្មានអ្វីអស្ចារ្យនោះទេ

ព័ត៌មានកីឡា៖​ សម្រែកក្អេងក្អាងពាសពេញផ្ទៃសារព័ត៌មាន របស់លោក Jeff Mayweather ដែលត្រូវជា​ពូសំណព្វចិត្ដ របស់ Floyd បានបញ្ញាក់ស្មារតីអ្នកគាំទ្រ លើការវាយតម្លៃសមត្ថភាពប្រកួតរវាងក្មួយប្រុស​​គាត់ និង ប៉ាក់គីអៅ នៅថ្ងៃទី ២ ឧសភា​​ មុខនេះ។ 

លោក Jeff Mayweather បានសម្ដែងការយល់ដឹងទាំងខ្លួនបានយល់ពី ក្បាច់របស់ ប៉ាក់ គីអៅ ប្រាប់ទៅ​អ្នកសារព័ត៌មានថា មើលទៅ ក្បាច់វ៉ៃរបស់ ប៉ាក់ គីអៅ មិនឃើញមានអ្វីអស្ចារ្យនោះទេ ក្រៅពី​លោត​ ចុះលោត ឡើង ដូចជាក្បាច់ដដែលៗ ទៅហើយ។ ហើយការវ៉ៃដូច្នោះ មិនយូរឡើយ Floyd នឹងអាច​រកឃើញពីដំណោះស្រាយ ​ក្រោយពីរទឹក ដំបូងហើយអាចវាយលុករហូត ១០ ទឹកចុងក្រោយបន្ថែមទៀត ។ 

ស្របនឹងការមើលឃើញពីក្បាច់របស់គេ គាត់មិនបានចាប់អារម្មណ៍ទៅលើ ចំនុចខ្សោយរបស់ក្មួយប្រុស​គាត់ឡើយ ដោយ ប៉ាក់ គីអៅ បានសិក្សា និង ហ្វឹកហាត់ជំនាញវាយបក អស់ជាច្រើនខែកន្លង​មក ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖​boxingnews24


Tags: boxing news Floyd many