CamNews

តារា 

Floyd Mayweather កើបលុយដល់ទៅ ៣.៥ លានដុល្លារ ទិញរថយន្ដទំនើបម៉ូដែល Bugatti ស៊េរីឆ្នាំ ២០១៥

ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ស្បែកខ្មៅជនជាតិ អាមេរិក ដ៏ល្បីឈ្មោះធ្លាប់ប្រកួតដល់ទៅ ៤៩ ដងមិនដែលចាញ់​សោះ ឈ្មោះថា Floyd Mayweather ត្រូវបានលោក Leonard Ellerbe ដែលជា CEO អ្នកដឹកនាំប្រកួត​កន្លងមកអះអាងថា កីឡាករ បានសម្រេចចិត្ដទិញរថយន្ដមួយគ្រឿងទៀតហើយ ម៉ូដែល​ Bugatti Veyron Grand Sport Vitesse ស៊េរីឆ្នាំ ២០១៥ ក្នុងតម្លៃខ្លួនដល់ទៅ ៣៤៩៨០០០ ដុល្លារ ។ 

បើទោះបីជាលោក Leonard Ellerbe មិនបានបញ្ជាក់ពីដំណឹងរថយន្ដថ្មីនេះក៏ដោយ ក៏ Floyd បានបង្ហាញ​វត្ដ​មាន សមាជិកថ្មីរបសខ្លួនរួចជាស្រេចហើយដែរ នៅលើបណ្ដាញទំនាក់ទំនង Instagram ហើយនិយាយ​ថា នេះគឺជា Bugatti Veyron Grand Sport Vitesse ស៊េរីថ្មី ឆ្នាំ ២០១៥ មានតម្លៃដល់ទៅ ​៣៤៩៨០០០ ​ដុល្លារ ។​

កាលពីបន្មានសប្ដាហមុន Floyd បានជួបរឿងគួរសោកស្ដាយមួយ ដោយរថយន្ដទំនើបចំនួន ៤ ដែលត្រូវដឹក​ចេញពីទីក្រុង Las Vegas ក្នុងឱកាសដំណើរកម្សាន្ដរបស់កីឡាករ ក៏ត្រូវជួបហេតុការណ៍ចម្លែក ឆេះខ្ចេច សល់​តែគ្រោងឆ្អឹង មើលលែងយល់ ។ 

ចំណែកលោក Leonard Ellerbe ស្របពេលនៃការបង្ហាញដំណឹងនេះផងដែរ គាត់ក៏បានបន្ថែមទៀតថា Floyd នឹងមិនវិលត្រលប់ទៅកាន់អាជីពជាកីឡាករប្រដាល់ទៀតនោះឡើយ ហើយក៏មិនចាំបាច់រំពឹងទុក​ដែរផងដែរ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ naijaflo


Tags: boxing news Manny Pacquiao Floyd