CamNews

កីឡាអន្តរជាតិ 

បង្ហាញពីសមាសភាព កីឡាករបីរូប ដែលមួយរូបនឹងក្លាយជាដៃគូរជម្រើសចុងក្រោយ របស់ប៉ាក់គីអៅ មុនពេលចូលនិវត្ដ

ព័ត៌មានកីឡា៖ អាជីព​ជាកីឡាករប្រដាល់របស់ ប៉ាក់គីអៅ កាន់តែរំកិលខ្លួនខិតទៅរកទីអវសាន្ដទៅហើយ ខណៈដែល Floyd ដៃគូរចាស់របស់កីឡាករ ក៏បានទើបតែចូលនិវត្ដកាលពី ប៉ន្មានខែមុននេះ ក្រោយពីទទួល​​ជោគជ័យមួយការប្រកួត​ចុងក្រោយជាមួយ Andre Berto។ 

លោក Bob Arum ដែលជាមន្ដ្រីជាន់ខ្ពស់តែងតែនៅក្បែ បាក់គីអៅ ជានិច្ចនោះបានថ្លែងថា ប៉ាក់គីអៅ បាន​និយាយជាមួយគាត់នាកំលុងពេលអាហារពេលល្ងាច ក្នុងទីក្រុង New York កាលពីចុងសប្ដាហ៍មុន​ថា គាត់នឹងលែង​ដើរចោល តួនាទីគាត់ជាអ្នកនយោបាយទៀតហើយ ពីព្រោះគាត់បានអវត្ដច្រើនណាស់កន្លង​​មក ហើយការសម្រេចចិត្ដជ្រើសរើសដៃគូរប្រកួត ចុងក្រោយ គឺមាន​ចំនួន ៣រូបដែលជា ត្រូវជ្រើស​រើស​ បន្ទាប់​ពីនោះ គាត់នឹងកំណត់ពេលវេលាប្រកួត មិនឲ្យលើសពីថ្ងៃទី ៩ មេសានោះទេ។ សមាសភាពកីឡាករ បីរូបដែលត្រូវបានបង្ហាញមានដូចជា Terence Crawford, Amir Khan និង Timothy Bradley។ 

ប្រភពដដែលបានបន្ដទៀតថា គាត់ពិតជាសប្បាយជំនួស ប៉ាក់គីអៅ ជាខ្លាំង ដោយមើលឃើញថា រឿងមួយដែល អាចជារឿងសំខាន់សម្រាប់ប៉ាក់គីអៅ គឺគាត់ពិតជាចង់ក្លាយជា ថ្នាក់ដឹកនាំប្រទេសហ្វីលីពីនជាខ្លាំង ដោយគាត់ចង់ជួយដល់ប្រជាជនប្រទេសគាត់ ដោយលះបង់អាជីពជាកីឡាករ ។ 

គូសបញ្ជាក់ផងដែរថា ប៉ាក៉គីអៅ គ្រោងនឹងឈរឈ្មោះជាបេក្ខជនបោះឆ្នោតតំណាងរាស្រ្ដនា អាណត្ថិក្រោយនេះ ដែលនឹងធ្វើឡើងនៅឆ្នាំ ២០១៦​ ក្រោមការសំណូមពរពីអ្នកគាំទ្រ និងសម្រចគោលបំណង ក្ដីសុបិន្ដគាត់កន្លងមក ។ 

កីឡាករ  Terence Crawford

កីឡាករ Timothy Bradley

កីឡាក Amir Khan

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingjunkie


Tags: boxing news Manny Pacquiao Floyd