CamNews

តារា 

Floyd ឱបលុយម្ដង ៥ម៉ឺនដុល្លារ​ ចូលក្លឹប​មួយយប់

ព័ត៌មានកីឡា៖ ប៉ុន្មានថ្ងៃក្រោយមកនេះ រូបភាពដាក់បង្អួតរបស់ស្ដេចប្រដាល់ស្បែកខ្មៅជនជាតិ អាមេរិក បានធ្វើឲ្យសង្គមមហាជនអនឡាញមានការភ្ញាក់ផ្អើលជាខ្លាំង​ មិនថាចាស់ក្មេងនោះទេ ដោយឡែករូបភាព​ទាំងនោះសុទ្ធសឹងជា ទ្រព្យសម្បត្ដិ លុយកាក់ និងមុខមាត់កេរ្ដិ៍ឈ្មោះ ផងដែរ ដែលកីឡាករ បានបង្ហាញ។ 

រូបភាពជាប់ៗគ្នា ដែល Floyd Mayweather បានដាក់បង្ហាញ គឺដូចជា រថយន្ដទំនើបជាច្រើនគ្រឿង ខ្សែក្រវ៉ាត់ រថយន្ដថ្មីដែលកីឡាករទើបតែទិញក្នុងតម្លៃជិត៣.៥ លានដុល្លារ វីដេអូច្រកលុយ នឹងព្រមទាំង មួយសន្លឹកនាពេលថ្មីៗនេះ គឺ ការកន្ដៀតលុយដល់ទៅ ៥០០០០ ដុល្លារដើរចូលទៅក្នុងក្លឹបរាត្រីមួយកន្លែង។ 

រូបភាពមួយដែលទើបតែបង្ហោះនេះ កីឡាករ​មិនបានបញ្ជាក់ថាស្ថិតក្នុងក្លឹបណាមួយឲ្យបានច្បាស់នោះទេ គ្រាន់តែបង្ហើបឈ្មោះខ្លីថា KOD ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ftw.usatoday


Tags: boxing news Manny Pacquiao Floyd