CamNews

យល់ដឹង 

ទំនាយជោគជតា រាសីប្រចាំឆ្នាំមមែ សប្តស័ក សម្រាប់លោកអ្នកកើត ឆ្នាំទាំង១២

ភ្នំពេញ៖ បុណ្យចូលឆ្នាំថ្មី ឆ្នាំមមែ សប្តស័ក ពុទ្ធសករាជ ២៥៥៩ គ.ស ២០១៥ នឹងឈានចូលមកដល់នៅថ្ងៃទីអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ នៅវេលាម៉ោង ២៖០២រសៀលខាងមុខនេះ។ មុននឹងឈានដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ យើងខ្ញុំសូមដកស្រង់ យកនូវទំនាយជោគជតារាសី ប្រចាំឆ្នាំមមែ សប្តស័ក សម្រាប់អ្នកកើតឆ្នាំទាំង១២ ដោយស្រង់ចេញពី សៀវភៅ មហាសង្ក្រាន្ត ឆ្នាំមមែ សប្តស័ក របស់ លោក អ៉ឹម បុរិន្ទ ជូនប្រិយមិត្តអ្នកអានបានជ្រាបដូចខាងក្រោម៖  

លោកអ្នកកើតឆ្នាំជូត

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ អ្នកតោងកែកុនប្រើសេចក្ដី ពិនិត្យពិច័យឲ្យល្អិតល្អន់បន្តិចសូម្បីតែអ្នក ដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមទ្បើយថានឹង បានកម្រៃផលពីវង់ការបែបនោះឲ្យសោះ ពុំនោះទេ នឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ឬក៏មានរឿងទំនាស់ពីមនុស្សបំរើការក្នុងលំនៅដ្ឋាន។ ជតារាសីអ្នក ក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់លោកអ្នក និងផ្ដល់ផលជាអសារឥត ការដល់អ្នកវិញ បើអ្នកចង់បន្ធូរ បន្ថយការអាប់អួបែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើ  សេចក្ដីឆ្លៀវឆ្លាតនិងសេចក្ដីអង់អាច ឲ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះ ទៅខ្លះ។

បើជាមនុស្សស្រីទំនាយថា៖ នៅក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានដល់ អ្នកហើយបើ អ្នកចង់ធ្វើអ្វី នឹងបានសម្រេចជាដរាបមិត្តភក្តិ ឬនាយចៅហ្វាយនាយ  ជាធំប្រុងទំនុកបម្រុងដល់អ្នក តែថាអ្នកត្រូវប្រិតប្រៀងខ្លួនបន្តិច គឺ កុំបេះបួយនាំរឿងពីឯនេះទៅនិន្ទា ឲ្យអ្នកឯនោះ ឮឬដឹង។ បើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះឈ្មោះថាខ្លួនអ្នកបាន ដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។

លោកអ្នកកើតឆ្នាំឆ្លូវ

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកនឹងបាន សម្រេចបំណងមែន ប្រកបទៅ ដោយសេចក្ដីសុខប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច។ រួចពីហេតុភេទបែបនេះទៅ នឹងបានល្អទ្បើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានទ្បើងតំណែងនាទីបន្ថែមជាមិនខាន។ ការដែលអ្នកត្រូវប្រុងប្រយ័ត្ន ជាទីបំផុតគឺចោរកម្មនិងអគ្គីភ័យបំផ្លាញបើសិន ជាអ្នកមានជំងឺច្រើនតែផ្ដាសាយ។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ឬត្រូវមានធុរៈជំងឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយ ឈឺឆ្អាលយ៉ាងពេញទំហឹង។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណា មុខក្រោយឲ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការអ្នកមុខជាត្រូវរង អំពើសង្កត់សង្កិនយ៉ាងគួរ ឲ្យលំបាកក្នុងចិត្ត។ ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេង ជាត្លុកកំប្លែងលលេងជាមួយគេញយៗ ពេកចូរខំបំពេញខ្លួនឲ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ។ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវនោះទើបគ្រោះថ្នាក់ របស់អ្នកនឹងត្រូវបន្ទោរបង់ បន្ធូរបន្ថយទៅបានខ្លះៗ ហើយពេលក្រោយ មានគេជួយឲ្យបាន ទ្រព្យនឹងបានស្ដុកស្ដម្ភ។

លោកអ្នកកើតឆ្នាំខាល

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺថ្កាត់ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ បើអ្នកចង់ ធ្វើអ្វីមួយត្រូវតែពិចារណាឲ្យល្អិតល្អន់មែនទែនបើកាលណាភ្លាត់ការអ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងគួរឲ្យលំបាកក្នុងចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេងជាត្លុក កំប្លែងលលែងជាមួយគេញយៗ ពេកចូរខំបំពេញខ្លួនឲ្យគេឃើញថាយើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូលធ្វើសេចក្ដីល្អតបតជាមួយសត្រូវទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឲ្យបានទ្រព្យ នឹងបានស្ដុកស្ដម្ភ។

បើជាមនុស្សស្រីទំនាយថា៖ នៅក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកនឹង បានផលសម្រេចបំណងមែនពិតប្រកបទៅ ដោយសេចក្ដីសុខប៉ុន្តែអ្នកនៅ មានទំនាស់នឹងមេបារបស់ អ្នកបន្តិចបន្តួចរួចពីហេតុភេទបែបនេះទៅ នឹងបានល្អទ្បើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានទ្បើងតំណែង នាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជាអ្នកមានជំងឺច្រើនតែផ្ដាសាយ។

លោកអ្នកកើតឆ្នាំថោះ

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភនឹងមានដល់អ្នកហើយ បើអ្នកចង់ធ្វើអ្វី នឹងបានសម្រេចជាដរាប មិត្តភក្តិ ឬ នាយចៅហ្វានាយជាធំ ប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីឯ នេះទៅនិន្ទាឲ្យអ្នកឯនោះ ឮដឹងបើអ្នកបានតមប្រាកដក្នុងហេតុភេទបែបនេះឈ្មោះថាខ្លួនអ្នកបាន ដោយស្រាយពីការបែកបាក់រវាងមេត្រីភាព ។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះអ្នកតោងកែកុន ប្រើសេចក្តីពិនិត្យពិច័យឲ្យល្អិតល្អន់ បន្តិចសូម្បីតែអ្នកដែលធ្លាប់រាប់ រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមទ្បើយថានឹងបនាកម្រៃផល ពីវង់ការបែបនេះឲ្យសោះ ពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្ស បំរើការក្នុងលំនៅដ្ឋានជតារាសីអ្នក ក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកាចសាហាវណាស់ ការងារប្រចំា ជីវិតរបស់អ្នកឬសេចក្តីសិ្នទ្ធស្នាលរបស់លោកអ្នក និងផ្តល់ផលជាអសារឥត ការដល់អ្នកវិញបើអ្នកចង់បន្ធូរបន្ថយ ការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឲ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទំាងនេះទៅខ្លះ ។

លោកអ្នកកើតឆ្នាំរោង

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំសម្រេចលាភផលជូនកណ្តាប់ដៃយើងហើយទោះសត្រូវកាចប៉ុនប៉ងប្រទូស្តសារ៉ាយយ៉ាងណាក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ប្រសិនបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្តាច់ហើយប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរចំពោះក្រុមញាតិពន្ធុនឹងផ្តល់
សេចក្តីរំខានដល់អ្នកខ្លះៗក្នុងរយៈឆ្នាំនេះ។

បើជាមនុស្សស្រីទំនាយថា៖ នៅក្នុងឆ្នំានេះអ្នកនឹងបានមុខងារ ធ្វើជាលក្ខណដ្ឋាន បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្យា ចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំគប្បីខ្លាច ឲ្យសោះព្រោះមានគេរង់ចំា ជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោស គ្របសង្កត់ណាមួយមកបញ្ចុះ បញ្ចូលបញ្ចោរលើកជើងអ្នកឲ្យចូលរួម ការងារជាមួយគេទោះបីការងារនេះ មានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទំាងអស់។ ហើយមិនគួរលីសែងរែកពុន លើកដាក់របស់ធ្ងន់ៗហួសពេកទេ ក្រែងថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ។

លោកអ្នកកើតឆ្នំាម្សាញ់

បើជាមនុស្សប្រុសទំនាយថា៖ នៅក្នុងឆ្នំានេះ អ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើន អនេកមិត្តភក្តិជាទីស្រលាញ់ ឬញាតិសន្តានដែលមានគុណបំណាច់ លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តែអ្នករងទុក្ខក្តៅពេកទេ ព្រោះមានគេចំាជួយឧបត្ថម្ភ គំាទ្រឲ្យបានសេចក្តីសុខសាន្ត បើទុកជាមានឧបសគ្គ ក្នុងការងារអ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបានដោយសារពេលនេះ អ្នកមានមិត្តភក្តិបានជួយទប់ទល់ យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះត្រូវរុះរើផ្ទះសម្បែង ជួលជុលឬក៏ត្រូវធ្វើថ្មីផង ។

បើជាមនុស្សស្រីទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលលោកអ្នក មានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកអោយដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត បើសិនអ្នកមានបំណងធ្វើអ្វីមុខ ជាបានសម្រេចផលយ៉ាងមែនពិត ។ ប៉ុន្តែថាអ្នកកុំផ្តេកផ្តួលនឹង ការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រលាញ់ទុកចិត្ត គួរតែប្រយ័ត្នអោយមែនទែន ហើយខំស្ទាបស្ទង់ បន្តិចផងបើសិនជាវៀរមិនផុស ។ បើជៀសពីការនេះបាននោះនៅ ក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង ។

លោកអ្នកកើតឆ្នាំមមី

បើជាមនុស្សប្រុសទំនាញថា៖ នៅក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ។ មិត្តភក្តិរបស់អ្នក ឬ មនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី មកដឹងនាំ ឲ្យខូចខាតទុនក្នុង។ ឆ្នាំនេះអ្នកមិនគូរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការ យ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត់ ទោះបីជាយ៉ាងនេះក៏ដោយអ្នកគង់ បានសម្រេចផលខ្លះ ក្នុងការដេលអ្នកបានខិតខំតាំងចិត្តទុកយ៉ាងប្តូរផ្តាច់។

បើជាមនុស្សស្រីទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតឆ្ងាយពីទីកន្លែង បើមិនសិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយ ធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៍មាន ពុំនោះសោតនាទី ការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីពការនេះ នឹងបណ្តាលលលជាហេតុអោយអ្នកមានសេចក្តីតឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខ ក្នុងឆ្នាំនេះអ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុនបើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះ មិនគាប់អោយអ្នកមានសេចក្តីហ្មងមួររឿយៗមួយវិញទៀតញាតិពន្ធ័ឬ មិត្តភក្តិនឹងកើតជា ក្តីរង្គៀសរឫស្យាដល់អ្នក ដោយបំពានលើផលល្អ សេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងនេះ អ្នកកុំភ្លេចស្មារតីអោយសោះ បើយ៉ាងហោចណាស់ក៍នឹងមានវិបត្តិ ឈឺថ្កាត់មិនខានទ្បើយ ។

លោកអ្នកកើតឆ្នាំមមែ

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកនឹងត្រូវជួបនឹងឧបសគ្គ ជាញឹកញយក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខិតខំតាំងចិត្តពុះពារ និងប្រឹង រម្ងាប់ចិត្ត ទប់ទល់នឹងអធិករណ៍អោយមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឫកិច្ចការណាក៍ដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ ចុងបំផុតខិតខំបំពេញអោយបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបានទើបអ្នក បានជោគជ័យគ្រាន់បើទ្បើងវិញក្នុងរវាងឆ្នាំនេះ។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ នឹងមានផល្អប្រសើរណាស់បានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បត់ទ្រព្យរបស់ជាមុនសិនហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិចដោយត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវខ្ពស់ឯជោគលាភដែលត្រូវបាននោះនឹងត្រូវបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឲ្យល្អក្រែង មានជំងឺតម្កាត់ខ្លះផង ។ ព្រោះជាឆ្នាំដែលហៅថា "ទុក្ខលាភ" បានទុក្ខហើយ ទើបបានលាភមកតាមក្រោយ ។

លោកអ្នកដែលកើតឆ្នាំវក

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ នឹងមានផលល្អប្រសើរណាស់បានលាភធំ តែមុននឹងកើតលាភផល ត្រូវបាត់បត់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិចដោយត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវខ្ពស់ ឯជោគលាភដែលត្រូវបាននោះ នឹងត្រូវបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឲ្យល្អក្រែង មានជំងឺតម្កាត់ខ្លះផង ។ ព្រោះជាឆ្នាំដែលហៅថា "ទុក្ខលាភ" បានទុក្ខហើយ ទើបបានលាភមកតាមក្រោយ ។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកនឹងត្រូវជួបនឹងឧបសគ្គ ជាញឹកញយក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខិតខំតាំងចិត្តពុះពារ និងប្រឹង រម្ងាប់ចិត្ត ទប់ទល់នឹងអធិករណ៍អោយមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឫកិច្ចការណាក៍ដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ ចុងបំផុតខិតខំបំពេញអោយបានអង់អាចជានិច្ច។ បើអ្នកធ្វើ យ៉ាងនេះបានទើបអ្នកបានជោគជ័យគ្រាន់បើទ្បើងវិញក្នុងរវាងឆ្នាំនេះ។

លោកអ្នកកើតឆ្នាំរកា

បើជាមនុស្សប្រុសទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតឆ្ងាយពីទីកន្លែង បើមិនសិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៍មាន ពុំនោះសោតនាទី ការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីពការនេះ នឹងបណ្តាលលលជាហេតុអោយអ្នកមានសេចក្តីតឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខ ក្នុងឆ្នាំនេះអ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុនបើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះ មិនគាប់អោយអ្នកមាន សេចក្តីហ្មងមួររឿយៗមួយវិញទៀតញាតិពន្ធ័ឬ មិត្តភក្តិនឹងកើតជា ក្តីរង្គៀសរឫស្យាដល់អ្នក ដោយបំពានលើផលល្អ សេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងនេះ អ្នកកុំភ្លេចស្មារតីអោយសោះបើយ៉ាងហោចណាស់ ក៍នឹងមានវិបត្តិ ឈឺថ្កាត់មិនខានទ្បើយ ។

បើជាមនុស្សស្រីទំនាយថា៖ នៅក្នុងឆ្នាំនេះ ជាឆ្នាំដែលមិនសូវរីករាយសោះទ្បើយ មិត្តភក្តិរបស់អ្នកឬ មនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសីមកដឹកនាំអ្នកអោយខូចខានទុន ក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬ ប្រកបការយ៉ាងណាក៍ដោយ អ្នកកុំធ្វេសប្រហែសអោយសោះហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។ ទោះបីជាយ៉ាងនេះក៍ដោយអ្នកគង់បានសម្រេចផលខ្លះៗ ក្នុងការដែលអ្នកបានខិតខំតាំងចិត្ត ទុកដាក់យ៉ាងប្តូរផ្តាច់។

លោកអ្នកកើតឆ្នាំច

បើជាមនុស្សប្រុសទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលលោកអ្នក មានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកអោយដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់ អ្នកល្អជាទីបំផុត បើសិនអ្នកមានបំណងធ្វើអ្វីមុខជា បានសម្រេចផលយ៉ាងមែនពិត ។ ប៉ុន្តែថាអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អាន ស្រលាញ់ទុកចិត្ត គួរតែប្រយ័ត្នអោយមែនទែនហើយខំស្ទាបស្ទង់ បន្តិចផងបើសិនជាវៀរមិនផុស ។ បើជៀសពីការនេះបាននោះនៅក្នុងបន្ទុកក្រុមគ្រួសារ មានសេចក្តីសុខយ៉ាងក្រៃលែង ។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះលោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេកមិត្តភក្តិជាទីស្រលាញ់ ឬ ញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផល ប្រយោជន៍ខ្លះទៀតផង តែអ្នកមិនត្រូវរងទុក្ខក្តៅពេកទេព្រោះមានគេចាំជួយឧបត្តម្ភគាំទ្រអោយអ្នកបានសេចក្តីសុខសាន្ត បើទុកជាមានឧបសគ្គក្នុនការងារអ្នកខ្លះក៍គង់នឹងសាបរលាបទៅវិញបានដោយសារពេលនេះអ្នកមានមិត្តភក្តិបានជួយទប់ទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬ ក៍ត្រូវធ្វើថ្មីផង ។

លោកអ្នកកើតឆ្នាំកុរ

បើជាមនុស្សប្រុសទំនាយថា៖ នៅក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារជាលក្ខណដ្ឋាន បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្តីប្រាថា្ន ជួបលាភផលយ៉ាងបន្ទាន់តែបើទោះបីជាយ៉ាងណាក៍ដោយ ក៍គង់តែនៅមានមនុស្សឫស្យា ចំពោះលទ្ធផលល្អរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំគប្បីខ្លាចអោយសោះព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹងខាងមុខនៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូលបញ្ចោរលើកជើងអ្នក អោយចូលរួមការងារជាមួយគេ ទោះបីការងារនោះមានសភាពយ៉ាងណាក៍ដោយសុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ ហើយមិនគួរលីសែងរែកពុន លើកដាក់របស់ឆ្ងន់ៗ ហួសពេកទេក្រែងថ្លោះចង្កេះ ឬ គ្រេចឆ្អឹងខ្នង ។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយទោះសត្រូវកាចប៉ុនប៉ងប្រទូស្តសារ៉ាយយ៉ាងណាក៍ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ប្រសិនបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៍មិនសាបសូន្យដែរចំពោះក្រុមញាតិពន្ធុនឹងផ្តល់សេចក្តីរំខានដល់អ្នកខ្លះៗ ក្នុងរយៈឆ្នាំនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Angkor Wat Cambodia Google Map Pac man April Fool day