CamNews

ព័ត៌មានជាតិ 

ផឹកស្រាស្រវឹង ទាញកាំបិត ដេញកាប់មេភូមិ ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន

កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបផឹកស្រាស្រវឹង ហើយបានយក កាំបិតធាងចេក ដេញកាប់ជនរងគ្រោះម្នាក់ ដែលជាមេភូមិទៀវ.ខ តែមិនបណ្តាល ឲ្យរងរបួសនោះទេ ដោយជនរងគ្រោះ បានរត់ចូលផ្ទះអ្នកជិតខាង ទាន់ពេលវេលា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥ និង ៥០នាទី ថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្ទះជនសង្ស័យ ក្នុងភូមិកោះទៀវ.ខ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជនសង្ស័យ ដែលផឹកស្រាស្រវឹង ហើយយកកាំបិតដេញកាប់គេនោះ មានឈ្មោះហេង វុទ្ធី ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកោះទៀវ.ខ. ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។ ចំណែកជនរងគ្រោះ ឈ្មោះ ហេង ពូក ភេទប្រុស អាយុ៦២ ឆ្នាំ ជនជាតិខ្មែរ ជាមេភូមិ ភូមិកោះទៀវ.ខ ឃុំសំពៅពូន ស្រុកោះធំ ខេត្តកណ្តាល ។       

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងផ្ទះកូន ដែលត្រូវ
ជាប្អូនថ្លៃជនសង្ស័យ ពេលដើរទៅដល់ ជនសង្ស័យកំពុងស្រវឹងស្រា កាប់តុ កៅអី ក្នុងផ្ទះ ហើយបានសួរ ជនរងគ្រោះថា "ឯងមកធ្វើអី ប្រយ័ត្នអញកាប់ងាប់" គ្រាន់តែនិយាយរួច ជនសង្ស័យក៏រត់មក កាប់ជនរងគ្រោះ ដោយយកកាំបិតធាងចេក តែកាប់មិនត្រូវ ព្រោះជនរងគ្រោះបាន រត់គេចចេញ ហើយជនសង្ស័យ បាន តាម ដេញកាប់ពីក្រោយ ជនរងគ្រោះ ក៏រត់ចូលទៅក្នុងផ្ទះគេជិតនោះទាញទ្វារបិទជាប់ ទើបរួចផុត ពីជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុក ដើម្បីសាកសួរ និងដោះស្រាយតាម នីតិវិធីច្បាប់៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល 




Tags: social news Kandal Cambodia