CamNews

តារា 

ឮថា ពាន់ ភួង​បុប្ផា ពេញ​ចិត្ត មាន សូនីតា ចង់​បាន​ធ្វើ​ជា​កូន​ប្រសារ​ស្រី ជំនួស សោម ម៉ាល័ក្ខ

ភ្នំពេញៈ ថ្មីៗនេះ អតីតម្តាយក្មេករបស់ អ្នកនាង សោម ម៉ាល័ក្ខ គឺ អ្នកស្រី ពាន់ ភួងបុប្ផា បាន
ទំលាយព័ត៌មានថា កូនប្រុសអ្នកស្រីនិង ម៉ាល័ក្ខ ជាកូនប្រសារ បានដើរដល់ផ្លូវបំបែក ដោយ
ចូលតុលាការលែងលះគ្នារួចហើយ រង់ចាំតែសាលក្រមស្ថាពរតែប៉ុណ្ណោះ ។ ក្រោយពីព័ត៌មាន
នេះ បានចុះផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ មិនបានប៉ុន្មានផង ក៏ស្រាប់តែលេចឮថា នារីទី១
ដែលគេចាប់អារម្មណ៍ អាចបានក្លាយជាកូនប្រសារស្រីបន្ទាប់ពី ម៉ាល័ក្ខ គឺជាតារាសម្តែងស្រី
វ័យក្មេង កញ្ញា មាន សូនីតា ។

បើតាមប្រភពគួរឲ្យទុកចិត្តមួយ បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា កូនប្រុសអ្នកស្រីពាន់
ភួងបុប្ផា គឺ លោក ទូច ភួងវីរៈ បានរៀបការ ជាមួយតារាសម្តែងស្រី ដែលមានឈ្មោះល្បីគួរសម
នៅក្នុងវិស័យសិល្បៈគឺ អ្នកនាង សោម ម៉ាល័ក្ខ រួចមក គេមិនធ្លាប់ឃើញ គូស្វាមីភរិយាមួយនេះ បង្ហាញពីភាពផ្អែមល្ហែមស្អិតរល្មួតជាមួយគ្នា ដូចប្តីប្រពន្ធថ្មោងថ្មីទេ ផ្ទុយទៅវិញកូនកំលោះបែរជា
ចេញទៅក្រៅប្រទេសវិញភ្លាមៗ ក្រោយពីរៀបការរួច ដោយទុកឲ្យភរិយា រូបស្រស់ នៅកណ្តោច
កណ្តែង តែម្នាក់ឯង នៅក្នុងស្រុក ។

ប្រភពដដែល បានបង្ហើបប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីរៀបការមិនបានប៉ុន្មានផង ក៏ស្រាប់តែ
លេចឮពីភាពរង្គោះរង្គើរវាងប្តី ប្រពន្ធមួយគូនេះ ។ តែជារឿយៗ ម៉ាល័ក្ខ តែងតែចេញមុខបដិសេធ
ថា នាងនិង ស្វាមីមានភាពចុះសម្រុងគ្នាធម្មតា មិនដូចការលើកឡើងនោះទេ ។ បើទោះបីជាស្រី
ស្រស់ សម្បុរខ្មៅស្រអែមរូបស្រស់ម្នាក់នេះចេញមុខ ប្រកាសក្តែងៗយ៉ាងណា ក៏ដោយ ក៏នៅតែ
ព័ត៌មានច្បាស់ការមកថា ពួកគេបានចែកផ្លូវគ្នាទៅតាមច្បាប់ ហើយដោយសារតែការរស់នៅ មិន
ចុះសម្រុងនឹងគ្នា ។

ស្របពេលជាមួយគ្នានោះ ក៏មានព័ត៌មាន តពីមាត់មួយទៅមាត់ទៀតថា ពេលនេះ ម៉ាល័ក្ខ ត្រូវ
ក្លាយខ្លួន ជាមេម៉ាយក្តៅស្រួយទាំងវ័យក្មេង ដោយគ្មានអ្នកណាម្នាក់ដឹងពី មូលហេតុច្បាស់លាស់
ជុំវិញការលែងលះគ្នាជាមួយស្វាមី វ័យក្មេងនេះទេ។ តែបើតាមប្រភពក្រៅផ្លូវការមួយ បានបង្ហើប
ប្រាប់ឲ្យដឹងថា លោក ទូច ភួងវីរៈ មិនបានខូចចិត្តស្អិតទ្រូង រឿងបែកបាក់ជាមួយអតីតភរិយាទេ
ផ្ទុយទៅវិញគេសង្កេតឃើញថា លោកហាក់មានភាពស្រស់ថ្លា បែ្លកខុសពីមុនច្រើន។

មិនតែប៉ុណ្ណោះគេក៏ឃើញ លោកមានភាពស្និទ្ធស្នាលជាមួយ កញ្ញា មាន សូនីតា ដែលជាតារា
សម្តែងសំណព្វចិត្តម្តាយរបស់លោក ថែមទៀតផង ហើយមិនយូរមិនឆាប់ទេ តំណែងកូនក្រមុំ
បណ្តូលចិត្តរបស់ពោះម៉ាយមួយចម្អិនកំពិស លោកទូច ភួងវីរៈ ក៏ប្រហែលជានារីម្នាក់នេះផងក៏
មិនដឹង។ បើតាមប្រភពពីអ្នកសិល្បៈមួយចំនួន បានបង្ហើបប្រាប់ឲ្យដឹងថា នៅពេលដែល កញ្ញា
មាន សូនីតា និង អ្នកនាង សោម ម៉ាល័ក្ខ ទៅសម្តែងរឿងម្តងៗ គេសង្កេតឃើញអ្នកស្រី ពាន់ ភួង
បុប្ផា ហាក់ដូចជាយកចិត្តទុកដាក់ទៅលើ កញ្ញា សូនីតាច្រើនជាងខ្លាំងណាស់ ទាំងនៅពេលថត
ខុស ឬត្រូវ រមែងតែងតែ ទទួលបានការណែនាំល្អៗមិនដូចជា ម៉ាល័ក្ខ ទេឲ្យតែពេលថតខុសម្តងៗ
គឺតែងតែត្រូវអតីតម្តាយក្មេករូបនេះ ស្តីបន្ទោសនៅចំពោះមុខគេឯងតែម្តង។

ពាក់ព័ន្ធនឹងព័ត៌មាននេះដែរ ខាង LookingTODAY មិនទាន់អាចសុំការបកស្រាយ ពីកញ្ញា មាន
សូនីតា ឬក៏ អ្នកនាង សោម ម៉ាល័ក្ខ បានទេ ។ ប៉ុន្តែ LookingTODAY នឹងរង់ចាំការបកស្រាយពី
តារាទាំងពីរដួងនេះ ដោយក្ដីរីករាយ នៅពេលក្រោយ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: porn phuongbopha entertainment khmer star mean sonita sorm maleak