CamNews

ពិធីបុណ្យសពYue Yue និងការវែកមុខម្ចាស់យានជំនិះដែលបង្កហេតុ


Yue Yue គឺជាក្មេងស្រីតូចល្អិត មានអាយុត្រឹមតែ២ខួប រូបនាងពិតជាគួរអោយ
អាណិតអាសូរជាទីបំផុតដែលត្រូវបានរថយន្តបុកជាច្រើនដងដេកយំក្នុងថ្លុកឈាម
ទំាងឈឺឆាប់កណ្តាលផ្លូវ ប្រឹងស្រែកដង្ហោយរកអ្នកជួយ ប៉ុន្តែគ្មាននរណាម្នាក់អើពើ
ទៅជួយរូបនាងទេ ទោះបីជាមានមនុស្សដើរឆ្លងកាត់នាងជាច្រើននាក់ក៏ដោយ។

ក្តីសង្ឃឹមនៅតែមាន ភ្លាមៗនោះមានលោកយាយម្នាក់ បានជួយសង្គ្រោះនាង
ដោយលើកនាងចេញពីផ្លូវមកដាក់នៅចិញ្ចឹមផ្លូវ និងស្រែករកម្តាយ និងមនុស្សជិតៗ
នោះអោយបញ្ជូននាងទៅកាន់មន្ទើរពេទ្យជាបន្ទាន់។ ពីរមួយថៃ្ងទៅមួយថៃ្ងអាការៈ
របស់Yue Yueកាន់តែធ្ងន់ធ្ងរៗទៅ រហូតដល់ខួរក្បាលលែងដំនើរការ និងរាល់ការដក
ដង្ហើមគឺពឹងផ្អែកទៅលើបំពង់អុកស៊ីសែន។

ចំនែកឯឳពុកម្តាយនាងវិញ បានត្រឹមតែយំទំាងក្តីឈឺចាប់ជំនួសកូននិងមើលទៅកាន់
កូនស្រីរបស់ខ្លូនទំាងទឺកភ្នែកជោកថ្ពាល់ទំាងគូរ។រំលងបានជិតមួយសប្តាហ៏ ក្តីឈឺចាប់
ខ្លោចផ្សាររបស់ឪពុកម្តាយបានកើតឡើងម្តងទៀត ព្រោះតែYue Yue បានស្លាប់បាត់បង់
ជីវិត លាចាកលោក លាចាកម្តាយឪពុក និងបងប្រុសជាទីស្រលាញ់របស់ខ្លូន ទំាងក្តី
អាណិតអាសូរជាទីបំផុត។
ពិធីបុណ្យសពYue Yue:

ក្រោយពីYue Yue បានចែកឋានទៅ ក្រុមពេទ្យបានប្រគល់សពរបស់នាងទៅកាន់
គ្រួសារសព ដើម្បីបញ្ចុះទៅតាមប្រពៃណី។ ចំនែកឯនិស្សិតនៅតាមសាកលវិទ្យាល័យ ភាគខាងត្បូងប្រទេសចិន បាននំាគ្នាឈរជារូបបេះដូងអុចទៀនចំកណ្តាល ធើ្វជាឈ្មោះ
របស់Yue Yue ដើម្បីគោរពវិញ្ញាណក័ន្ធ របស់ក្មេងស្រី កំសត់ម្នាក់នេះ។

តើនរណាជាអ្នកធើ្វអោយ Yue Yueស្លាប់?
ឳពុកម្តាយ អ្នកបើករថយន្ត រឺអ្នកដែលធើ្វដំនើរកាត់ទីនោះ?

-អ្នកបើករថយន្ត:

អ្នកបើកបរទី១ មានឈ្មោះថា Hu Jun អាយុ២៤ឆ្នាំ បានបើកកិនYue Yue បន្ទាប់មករូបគាត់
មានអារម្មណ៏ថាភ័យតក់ស្លុតយ៉ាងខ្លំាង ជាហេតុបណ្តាលអោយរូបគាត់បានបើកឡានកិន
ថែមម្តងទៀត ហើយបើករត់គេចតែម្តងបន្ទាប់មករូបលោកបាន រកលេខទូរស័ព្ទខលទៅ
លោក Wang Chichang ដែលជាឳពុករបស់Yue Yue ដោយសុំលេខសៀវភៅធនាគារ ហើយផ្ទេរប្រាក់ដើម្បីមើលថែYue Yue បន្ទាប់មកលោក Jun បាននិយាយប្រាប់ថាលោកគឺជា
មនុស្សម្នាក់ដែលបានបើកឡានកិនកូនស្រីរបស់លោក Chichang ហើយលោកមិនព្រម
ចូលគុកទេលោកនឹងរត់ចោលស្រុករយៈពេល៣០ឆ្នាំ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ទីបំផុត
លោក Chichangបានទៅសារភាពនៅប៉ុស្តិ៏ប៉ូលីសហើយលោកត្រូវបានតុលាដាក់ទោស
ពីបទការធ្វេសប្រហែសជាប់គុករយៈពេលពី៣ ទៅ ៧ឆ្នាំ។
-អ្នកបើកបរទី២

មានឈ្មោះថា Jiang បានបើករថយន្តមកកិនYue Yue ដោយលោកបាន
បញ្ជាក់ថាលោកគ្មានបំនងកិនYue Yue នោះទេ មកពីមានឡានបើកបរបញ្រ្ចាស់លោក ដោយឡាននោះបានបើកភ្លើងហ្វា ហើយលោកបានបើកភ្លើងហ្វាវិញជាហេតុធើ្វអោយ
លោកពុំបានឃើញYue Yue កំពុងតែដេកនៅក្នុងថ្លុកឈាមនោះទេ។ ពេលនេះលោក
Jiang ពុំទាន់មានទោសនៅឡើយទេគឺនៅចំាការស៊ើបអង្កេតបន្ថែមទៀត។



-អ្នកធើ្វដំនើរទីមួយ: អ្នកដែលបានធើ្វដំនើរទីមួយមុនគេ ដែលបានឆ្លងកាត់ Yue Yue
មានឈ្មោះថា Wangលោកបាននិយាយថា នៅពេលដែលលោកដើរឆ្លងកាត់ទីនោះ លោកបានឃើញឡានទីមួយ បើកកិនក្មេងស្រីរូចទៅហើយ ហើយលោកពិតជាចង់
ទៅចាប់ឡាននោះណាស់ តែលោកខ្លាចរូបគាត់អាចមានបញ្ហាជាមួយឡាននោះ បន្ទាប់មកលោកក៏បានដើរកាត់Yue Yue ដោយលោកមានភាពតក់ស្លុតយ៉ាងខ្លំាង
ព្រោះឃើញ Yue Yue កំពុងតែដេកយំនៅក្នុងថ្លុកឈាមគួរអោយរន្ធត់ បន្ទាប់មក
លោកក៏បានប្រញាប់ប្រញាល់ចាកចេញពីទីកន្លែងនោះ។ ចុងបញ្ចាប់លោកបាន
ចូលខ្លូនមកប្រាប់អំពី ហេតុការណ៏នោះជូនប៉ូលីសដើម្បីធើ្វជារបាយការណ៏ ហើយ
លោកក៏បាននិយាយថា លោកពិតជាសោកស្តាយ ដែលលោកកំពុងតែធើ្វអំពើ
អាត្មានិយមបែបនេះ។
http://www.youtube.com/watch?v=SSE-imzCxf4

-ឪពុកម្តាយរបស់ Yue Yue



ការធ្វេសប្រហែសមិនបានមើលកូនស្រីរបស់ខ្លូន រហូតដល់ក្មេងស្រីនេះបានដើរឆ្លងថ្នល់ និងមានហេតុការណ៏គួរអោយអាក្រក់
បានកើតឡើង។ ឳពុករបស់Yue Yue បាននិយាយថា រូបគាត់នឹងមិនដាក់ពាក្យ
បណ្តឹងដើម្បីប្តឹងអ្នកបង្កហេតុនោះទេ ចំនែកម្តាយរបស់ Yue Yue ក៏មិនជំទាស់
ទៅនឹងការសំរេចចិត្តប្តីរបស់ខ្លូនដែរ មិនតែប៉ុណ្ណោះអ្នកស្រីបានបន្ទោសខ្លូនឯង
យ៉ាងខ្លំាង ព្រោះតែការធ្វេសប្រហែសរបស់ខ្លូនឯងទៅវិញ។

ម្តាយរបស់ Yue យំទំាងឈឺចាប់

ឪពុកម្តាយYue yue មកគោរពអរគុណលោកយាយដែលបានជូយសង្គ្រោះ

គូសបញ្ជាក់ផងដែរថា ទោះបីជាឳពុកម្តាយរបស់ Yue Yueពុំបានដាក់ពាក្យបណ្តឹង
នោះក៏អ្នកទំាងពីរត្រូវតែមានទោសផងដែរ។

Attachment 23859
Yue Yue នៅពេលដែលសង្គ្រោះនៅក្នុងមន្ទើរពេទ្យ

មនុស្សជាច្រើនយកផ្កាមកដាក់អោយYue Yue




អត្ថបទស្រាវជ្រាវ ដោយ ខេមរៈ

Tags: diechinacrazysadpitycryyue yuearrestdriverprison