CamNews

Update:អគ្គីភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋ ម្តុំស្តាតចាស់ ទួលសង្កែ


អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះផ្ទះ ប្រជាពលរដ្ឋ អស់ជាច្រើនខ្នងនាព្រឹកថ្ងៃព្រហស្បតិ៍
ទី៣ ខែវិច្ឆិកា ឆ្នាំ២០១១ នៅម្តុំស្តាតចាស់ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខ័ណ្ឌឫស្សីកែវ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ធ្វើពីឈើត្រូវអគ្គិភ័យឆាបឆេះ ហើយកំពុងតែឆាបឆេះបន្ត ទៅផ្ទះថ្មដទៃទៀត។ មិនទាន់មានប្រភពណាអះអាងពីមូលហេតុ នៃការឆាបឆេះនេះ នៅឡើយទេ។

ភ្លាមៗនោះគេសង្កេតឃើញថាមាន រថយន្ដពន្លត់អគ្គិភ័យ ចំនួន១០គ្រឿងបានបញ្ជូន ទៅដល់កន្លែងភ្លើងឆេះផ្ទះហើយ នៅពេលនេះក្រុមពន្លត់អគ្គិភ័យ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍ បាញ់ពន្លត់។

ទោះបីជាមានឡានទឹកច្រើនយ៉ាងណាក៏ដោយក៏មានផលពិបាកបន្ថិចព្រោះដោយ
សារតែមានផ្លូវចង្អៀត យ៉ាងខ្លំាង។
Update:
យោងតាមអ្នករាយការណ៏ពីកន្លែងកើតហេតុផ្ទាល់នៅតំបន់ភ្លើងឆេះផ្ទះបានអោយដឹងថា
នៅពេលនេះភ្លើងបានរលត់បាត់ទៅវិញហើយ ដោយឆេះខ្ទេចអស់ផ្ទះចំនួន៤ខ្នង និងឆេះ
រោលដាល ចំនួន៤ខ្នងទៀត។ តាមសំដីរបស់សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីមូលហេតុ
នៅឡើយទេ តែ ប្រជាពលរដ្ឋនៅក្បែរនោះបាននិយាយថា វាបណ្តាលមកពីផ្ទុះធុងហ្គាស។
ផ្ទះ៤ខ្នងដែលត្រូវឆេះខ្ទេចនោះ រួមមាន ម្ចាស់ផ្ទះទី១ ឈ្មោះចាន់ ផល្លី ទី២ឈ្មោះ អៅ រី
ទី៣ឈ្មោះ ឌឹម ផល និងទី៤ឈ្មោះ ហួ គា។

អគ្គិភ័យនេះត្រូវបានប្រើប្រាស់រថយន្តបាញ់ទឹកចំនួន១២គ្រឿង តែរថយន្តដែលធើ្វអន្តរគមន៏
មានរហូតដល់១៤គ្រឿង។

វាពិតជារឿងមួយដែលគួរអោយសោកស្តាយយ៉ាងខ្លំាង ដូច្នេះប្រជាពលរដ្ឋទំាងអស់គ្នាគួរ
តែមានការប្រុងប្រយ័ត្នអោយបានខ្ពស់ និងមើលអោយបានគ្រប់ជ្រុងជ្រាយមុននឹងចាកចេញ
ពីផ្ទះផ្ទះផងដែរ។
បំណងល្អពី Camnews



រាយការណ៏ដោយ ខេមរៈ

Tags: cambodiahousecrazyfirehot newsburn