CamNews

ព័ត៌មានជាតិ 

អស្ចារ្យទេ?? ស៊ែរម្នាក់មួយទៅ វីដេអូ អង្គរសង្ក្រាន្ត ២០១៧នឹងបង្ហាញវត្តមាននៅលើប៉ុស្តិ៍ CNN (មានវីដេអូ)

ព័ត៌មានជាតិ ៖ ងាកងាក ពេលវេលាកាន់តែខិតជិតមកដល់ហើយ នោះគឺ​ កម្មវិធីជាប្រវត្តិសាស្រ្ត នៃព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ២០១៧ ដែលនឹងប្រារព្ធឡើងជាផ្លូវការ នៅលើទឹកដីអង្គរ នៃខេត្ត សៀមរាប អំឡុងពេលបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ។ 





យ៉ាងណាមិញ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការ នៃ កម្មវិធីជាប្រវត្តិសាស្រ្ត នៃព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ២០១៧​ នោះ ក្នុងរយៈពេលមិនដល់ ២៤ម៉ោង មុននេះ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ក៏ដូចជា សង្គមកម្ពុជាផ្ទាល់តែម្តង មានភាពភ្ញាក់ផ្អើល ជាមួយខ្សែអាថ៍វីដេអូ អមជាមួយនឹង Status ដែលមានអត្ថន័យជារួមឲ្យដឹងថា ៖ "នៅពេលនេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តធ្វើដំណើរដល់គ្រប់ទិសទីនៃពិភពលោកយើងហើយ។ លោកអ្នក នឹងឃើញការផ្សព្វផ្សាយពីព្រឹត្តិការណ៏ដ៏អស្ចារ្យនេះនៅលើផ្ទាំងកញ្ចក់ទូរទស្សន៍ CNN សហរដ្ឋអាមេរិកចាប់ពីរាត្រីនេះតទៅ។ ជយោអង្គរសង្រ្កាន្ត ជយោកម្ពុជា។"  ចឹងទេ ដើម្បីធានាឲ្យបានថា អង្គរសង្ក្រាន្តឆ្នាំកាន់តែអស្ចារ្យ និងអធឹកអធមនោះ តោះស៊ែរទាំងអស់គ្នា នូវអត្ថបទសារព័ត៌មានមួយនេះ ដើម្បីឲ្យពិភពលោក បានទទួលជ្រាប ថា កម្ពុជា ដែលមានសៀមរាបអង្គរនោះ បានប្រារព្ធ កម្មវិធីប្រវត្តិសាស្រ្ត អង្គរសង្ក្រាន្តជាលើកទី ៥ ហើយ នៅឆ្នាំ ២០១៧ នេះ ៕





 

ដោយ ៖​ កុសល

ប្រភព ៖ ហ្វេសប៊ុកផេក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត - Angkor Sankranta



Tags: Cambodia Happy Khmer New Year Angkor Sankran