CamNews

តារា 

គូស្នេហ៍ពីរគូ ដែលផ្អែមល្អែមដូចស្រមោចនិងស្ករ នៅទឹកដីអង្គរក្នុងសង្រ្គានឆ្នាំ ២០១៧ នេះ ហើយស្អាតៗដល់ ក

ព័ត៌មានកំសាន្ត ៖ ដោយសារតែក្នុងថ្ងៃបុណ្យប្រពៃណីជាតិខ្មែរ ក្រុមការងារ Camnews បានចុះទៅផ្តិតយករូបថតស្អាតៗនិងទិដ្ឋភាពជាច្រើនសន្លឹក នាឱកាសអង្គរសង្រ្គាននៅខេត្តសៀមរាប ឆ្នាំ ២០១៧ នេះ ។ កាលពីថ្ងៃទី ១៤, ១៥ និងថ្ងៃទី​១៦ ដែលមានប្រជាជនខ្មែរនិងបរទេសចូលរួមប្រហែលជា ១៤ មឺុននាក់ឯណោះបានទៅទស្សនាប្រាសាទអង្គរវត្តយើងចំនួន ៣ ថ្ងៃនោះ ។ 

ក្រៅពីមានប្រជាជនជាច្រើនចូលទស្សនាប្រាសាទអង្គរវត្តទាំងចាស់និងក្មេងហើយនោះ យើងក៏សង្កេតឃើញមានគូស្នេហ៍ ប្រហែលជា ២ គូ ដែលបង្ហាញភាពផ្អែមល្អែម និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកផងដែរ ។ នៅក្នុងនោះផងដែរ មានបងប្អូនអ្នកនិយមលេងអឺនធឺណិតក៏បានចូលខមមិនរូបថតសរសើរមិនដាច់ពីមាត់ចំពោះភាពផ្អែមល្អែមរបស់គូស្នេហ៍ពីរគូនេះ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ រីឯអ្នកគ្មានគូនឹងគេ ហាក់ចង់មានស្នេហានឹងគេដែរ ព្រោះឃើញមិត្តប្រុសមិត្តស្រីពីរគូនេះហើយ ពិតជាគួរឲ្យច្រណែន ហើយក៏ជឿជាក់ថាស្នេហ៍ពិតមិនមែនមានតែនៅក្នុងរោងគុននោះទេ ។ ហើយបើនិយាយអំពីរូបសម្រស់វិញ មួយគូៗពិតជាសាកសមគ្នាខ្លាំងណាស់ ។ 

ជាងចុងក្រោយ Camnews មានតែសូមឲ្យគូស្នេហ៍ទាំងពីរគូនេះឆាប់រៀបការ បើសិនជាសង្សារនឹងគ្នា ប៉ុន្តែបើជាប្តីប្រពន្ធសូមឲ្យឆាប់មានបុត្រាបុត្រី និងស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង ៕












ដោយ ៖ គន្ធា