CamNews

ប្លែកៗ 

ម្ចាស់​ផ្សារ​ទំនើប​មួយ ផ្តល់​ការ​ងារ​ឲ្យ​ចោរ ដែល​ចូល​លួច​ឥវ៉ាន់ជា​​ជាង​រក​រឿង​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់

(ម៉ាឡេស៊ី)៖ ផ្សារទំនើបមួយកន្លែង នៅទឹកដីម៉ាឡេស៊ី បានទទួលការសរសើរ ពីអតិថិជនយ៉ាងខ្លាំង បន្ទាប់ពីអ្នកគ្រប់គ្រង សម្រេចចិត្តផ្តល់ការងារ ឲ្យបុរសម្នាក់ ដែលជាចោរចូលលួចឥវ៉ាន់ ជាជាងបញ្ជូនខ្លួន គេទៅឲ្យសមត្ថកិច្ច។

ផ្សារទំនើប Tesco ស្ថិតនៅតំបន់ Bukit Mertajam ជនសង្ស័យ មានអាយុ៣១ឆ្នាំ ហើយគេជាមានកូនបីនាក់ ក្នុងបន្ទុក ប៉ុន្តែនៅថ្ងៃកើតហេតុ ជននេះបានចូលក្នុងផ្សារ ដើម្បីលួចផ្លែឈើនិងទឹកពីរបីដប ទុកឲ្យកូនៗហូប ព្រោះគ្មានលុយទិញវា រួចក៏ត្រូវម្ចាស់ផ្សារ តាមទាន់និងសួរនាំ ដោយមិនរករឿងចាប់ខ្លួនអ្វីឡើយ ហើយចុងក្រោយក៏សុខចិត្ត ឲ្យការងារបុរសនោះ ធ្វើរកប្រាក់ថែមទៀត ក្រោយពីដឹងការលំបាក របស់បុរសម្នាក់នេះ យ៉ាងច្បាស់ រីឯចោរប្រុសរូបនេះ ក៏បានអរគុណម្ចាស់ផ្សារយ៉ាងខ្លាំង ដែលមិនរករឿងគេ មិនតែប៉ុណ្ណោះផ្តល់ការងារ ឲ្យខ្លួនធ្វើរកប្រាក់កម្រៃថែមទៀត៕


 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hot news Argentina Unbelievable new Breaking news