CamNews

ព័ត៌មានអន្តរជាតិ 

យ៉ាងហោច ១៥ នាក់ស្លាប់ ក្រោយគ្រោះធម្មជាតិ ផ្ទុះភ្នំភ្លើង ដ៏មានឥទ្ធិពល (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ យោងតាមសម្តីមន្រ្តីផ្លូវការ ក្នុងស្រុក ប្រទេស ឥណ្ឌូនេស៊ី បានគូសបញ្ជាក់ អោយដឹង បា្រប់ទីភ្នាក់ងារ​ សារព័ត៌មានបរទេស CNN ថា យ៉ាងហោចណាស់ មនុស្ស ១៥ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណី គ្រោះធម្មជាតិ ផ្ទុះភ្នំភ្លើង Mount Sinabung ជាច្រើន ដងក្នុងថ្ងៃតែមួយ ។

យ៉ាងណាមិញ ទីភ្នាក់ងារ​ សារព័ត៌មានក្នុងស្រុក Jakarta Post បានអះអាងបន្តអោយដឹងថា នេះ ជាលើកទីមួយហើយ ដែលករណីផ្ទុះភ្នំភ្លើង Mount Sinabung ឆកយកជីវិតមនុស្សយ៉ាងដូច្នេះ។ បន្ថែមពីលើនេះ ប្រភពដដែលបន្តអោយដឹងថា ជាមួយនឹងកំអែល ក៏ដូចជា ផ្សែងភ្នំភ្លើង មានកំ ដៅដល់ទៅ ៧០០ អង្សា ឯណោះ ដោយនៅក្នុងនោះ វាបានរអិលចាក់ពេញតំបន់កើតហេតុត្រឹម តែ ពីរទៅបីនាទី ដោយនៅក្នុងនោះ វាមានសមត្តភាពសាយភាយចូលទៅក្នុងលំហអាកាស មាន កំពស់ដល់ទៅជាង ១ ម៉ាយ ឯណោះ ។

គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ គ្រោះធម្មជាតិ អង្រួនធរណី សម្លាប់ក្រុមមនុស្សលើកនេះ បានកើតឡើង កាលពីថ្ងៃសៅរ៍  កន្លងទៅ ដោយនៅក្នុងថ្ងៃនោះផ្ទាល់តែម្តង រកអោយឃើញថា ផ្ទៃមេឃទាំងមូល ពោរពេញទៅដោយធូលីដី និងផ្សែង ដ៏អួរអាប់ ស្របពេលដែលខ្សែអាថ៍វីដេអូ គេអាចរកបានពី​ Indonesia Geologic Agency ។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យ អោយទីភ្នាក់ងារកាត់បន្ថយ គ្រោះមហន្តរាយថ្នាក់ ជាតិ បានអះអាងអោយដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំង ១៥ នាក់នោះ ក៏ដូចជា ជន រងគ្រោះ ធ្ងន់ ស្រាល ៣ នាក់ផ្សេងទៀត ត្រូវបានគេរកឃើញ នៅឯភូមិ Sukameriah ពោលគឺជា ភូមិអ្នកស្រុកមួយកន្លែង ដែលមានទីតាំង នៅជិតនឹងភ្នំភ្លើង Mount Sinabung ជាងគេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ cnn


Tags: Int news Unt news Asia Indonesia Breaking news Viral video Ash Volcano