CamNews

ប្លែកៗ 

ឯតទគ្គកម្មមនុស្សតូច និងទាបបំផុតក្នុង ពិភពលោក

តើអ្នកមានការមិនពេញចិត្ដចំពោះកំពស់របស់ខ្លួនមែនទេ? ប្រសិនអ្នកជាមនុស្ស
ដែលមានកំពស់មិនគ្រប់ខ្នាត អ្នកក៏មិនត្រូវខិងព្រហ្មលិខិត ឬពុកម្ដាយដែលបាន
បង្កើតអ្នកមកនោះទេ ព្រោះថា អ្នកពិតជាមានសំណាងច្រើន បើធៀបនឹងមនុស្ស
ដ៏ល្អិតដូចខាងក្រោម ៖


គូស្នេហ៍តឿបំផុត Chen Guilan និង Li Tangyong


កូនកម្លោះឈ្មោះ Li Tangyong មានកំពស់ ១,១ ម៉ែត្រ និងកូនក្រមុំឈ្មោះ Chen Guilan
មានកំពស់ ០,៧ ម៉ែត្រ មកពីស្រុក Shunde ភាគខាងត្បូង ក្វានតុង ប្រទេសចិន បាន
រៀបការជាមួយគ្នាកាលពីថ្ងៃទី ១តុលាឆ្នាំ២០០៧។ បច្ចុប្បន្ន ពួកគេសង្ឃឹមថានឹងមាន
ឈ្មោះនៅក្នុងបញ្ជី Guinness។

បុរសតូចបំផុតឆ្នាំ ២០១០ - Edward Nino Hernandez


Edward Nino Hernandez ត្រូវបានកត់ឈ្មោះទៅក្នុងបញ្ជី Guinness កាលពីថ្ងៃទី ៤ កញ្ញ
ឆ្នាំ ២០១០ ដោយសារតែខ្លួនទាបជាងគេក្នុងពិភពលោក។ នៅក្នុងវ័យ ២៤ ឆ្នាំ បុរសនេះ
មានកំពស់ត្រឹមតែ ០,៧ ម៉ែត្រ និងមានទំងន់ ១០ គីឡូក្រាម ប៉ុណ្ណោះ។ Edward Nino
Hernandez មានទីលំនៅក្នុង តំបន់ Bogota នៃប្រទេស កូឡូមប៊ី។ តាំងពីខួបកំណើត
លើកទី ២ មក Edward Nino Hernandez មិនបានលូតកំពស់សូម្បីតែបន្ដិច មូលហេតុ
នៃការលែងលូតកំពស់នេះមិនទាន់ត្រូវបានគេរកឃើញនៅឡើយ។ ប៉ុន្ដែកាលពីថ្ងៃទី ១៤
តុលាឆ្នាំ ២០១០ តំណែងឯតទគ្គកម្មនេះ របស់ Edward Nino Hernandez បានធ្លាក់ទៅ
លើ Khagendra Thapa Magar ជាបុរសតឿម្នាក់មកពីប្រទេស ណេប៉ាល នៅពេលដែល
Khagendra Thapa Magar មានអាយុគម្រប់ ១៨ ឆ្នាំ។

បុរសតឿបំផុតក្នុងលោក ២០១០ - Khagendra Thapa Magar



ខាហ្គេនត្រា ថាប៉ា ម៉ាហ្គា កើតនៅថ្ងៃទី ១៤តុលាឆ្នាំ ១៩៩២ គាត់ជាកូនប្រុសរបស់ Rup
Bahadur និង Dhana Maya Thapa Magar បានក្លាយជាបុរសតឿបំផុតក្នុងពិភពលោក
នៅពេលខ្លួនមានអាយុ ១៨ឆ្នាំនិងមានកំពស់ ០,៦៧ ម៉ែត្រ។

កាលពីដើមឡើយ បុរសនេះក៏មានឈ្មោះនៅក្នុងបញ្ជី ឯតទគ្គកម្មពិភពលោកជាមួយនឹង
តំណែង មនុស្សមិនទាន់ពេញវ័យតឿបំផុតក្នុងលោក។ នៅពេលខ្លួនបានឈានចូលដល់
អាយុ១៨ ឆ្នាំ កាលពីថ្ងៃទី ១៤តុលាឆ្នាំ ២០១០ បុរសនេះក៏ដណ្ដើមបានតំណែងកំពូល
នៃបុរសតឿបំផុតក្នុងពិភពលោកពី អេតវ៉ើត នីណូ ហ៊ើណានឌើស ។ Khagendra Thapa
Magar បានរក្សាតំណែងនេះរហូតដល់ថ្ងៃទី ១២មិថុនា មុនពេល Junrey Balawing មកពី
ពិលិបពិន មានអាយុ ១៨ឆ្នាំ។

សិស្សស្រីតូចបំផុតក្នុងពិភពលោក Jyoti Amge



ជាមួយនឹងអាយុ ១៥ឆ្នាំ ទំនង់ ៥គីឡូក្រាម និងកំពស់ ០,៥៨ ម៉ែត្រ Jyoti Amge បានក្លាយ
ជាសិស្សស្រីតឿបំផុតក្នុងពិភពលោក ។ នាងមានជំងឺតឿដែលត្រូវបានគ្រូពេទ្យនិយាយថា នឹងមិនអាចលូតកំពស់ទៀតបាន។ ទោះជាយ៉ាងណាក្ដី ពេលនេះ ជីយ៉ុទី អាមហ្គេ លែង
មានការខ្មាសអៀន និងតូចចិត្តនឹងវាសនាទៀតហើយ នាងមានមោទនភាពនៅពេលខ្លួន
អាចទាក់ទាញការយកចិត្តទុកដាក់ពីមនុស្សជាច្រើន។ មានមនុស្សាជាច្រើនបាននាំគ្នាទៅ
មើលនាងហើយមានអ្នកខ្លះយល់ថា នាងគឺជាអ្នកមានបុណ្យ។ Jyoti Amge សង្ឃឹមថា ថ្ងៃ
ណាមួយ ខ្លួននឹងក្លាយជាតារានៅ Bollywood ។

បុរសតឿបំផុតប្រចាំឆ្នាំ ២០១១ ៖ Junrey Balawing


Junrey Balawing មានកំពស់មិនដល់ ០,៦ ម៉ែត្រ បានទទួលតំណែងជាបុរសតឿបំផុត
ក្នុងពិភលោកនៅពេលខ្លួនមានអាយុ ១៨ឆ្នាំ។ Junrey Balawing គឺជាកូនប្រុសរបស់ជាង
ដែកម្នាក់នៅក្នុងភូមិ Sindangan ភាគខាងត្បូងនៃប្រទេស ពិលិបពិន។ Junrey Balawing
លែងលូតកំពស់ចាប់តាំងពីមានអាយុ ២ឆ្នាំ។ Junrey Balawing បានត្រូវបញ្ចូលឈ្មោះទៅ
ក្នុងបញ្ជី ឯតទគ្គកម្មពិភពលោកក្នុងឱកាសដែលខ្លួនបានចូលរួមក្នុងពិធីបុណមួយនៅទីប្រជុំ
ជនក្បែរសមុទ្រក្នុងក្នុងតំបន់ដែលខ្លួនរស់នៅ៕


ដោយ ៖​សូរីយ៉ា
ប្រភព ៖ ncb

Tags: strangesmallest peopechen guilanli tangyongedward nino hernandezkhagendra thapa magar