CamNews

តារា 

ញាក់សាច់ ៖ ប្រើកាំបិតពូថៅ ដើម្បីដោះស្រាយបញ្ហា ក្នុងទីលានបាល់ទាត់ នៅប្រទេសបារាំង (មានវីដេអូ)

ថ្មីៗនេះ នៅក្នុងការប្រកួតបាល់ទាត់ ក្របខណ្ឌតូចមួយនៅ បារាំង រវាងក្រុម Ivry-sur-Seine
និង Val-de-Fontenay បានកើតមានរឿងហេតុមួយ ដ៏តក់ស្លុត និង គួរអោយខ្លាច ។ រឿងនោះ
គឺ ជាការប្រើប្រាស់អំពើហិង្សា យ៉ាងសាហាវឃោឃៅ ដោយអ្នកគាំទ្ររបស់ក្រុមទាំង ២ នៅ
ក្នុងទីលានប្រកួត ។



ការប្រកួតនេះ ធ្វើឡើងនៅថ្ងៃទី ២ មិថុនា ២០១៣ តែវីដេអូទើបតែបានចែកចាយ ពេញ Youtube
ថ្មីៗនេះទេ ។ ការប្រកួតត្រូវបានបញ្ឈប់ នៅនាទីទី ៦៣ បន្ទាប់ពីហោ្វងអ្នកគាំទ្រ របស់ក្រុមទាំង ២
បានលុកលុយ ចូលដល់ក្នុងទីលានប្រកួត ដោយមានប្រដាប់ដោយអាវុធដូចជា កាំបិត ពូថៅ ដំបង
គ្រាប់បែកផ្សែង ជាដើម ប៉ទង្គិចគ្នាពេញទីលានប្រកួត ។ ទំរាំតែប៉ូលិសទៅដល់ ក្រុមទាំងនោះបាន
នាំគ្នារត់គេចខ្លួន អស់ទៅហើយ ជាលទ្ធផលកីឡាករ ៤ នាក់របស់ Val-de-Fontenay រងរបួសស្រាល ៕



ដោយ ៖ កុសល
ប្រភព​ ៖ k14,ie,youtube 


Tags: strange sport football news