CamNews

គ្រោះថ្នាក់ 

ភ្ញាក់ឲ្យព្រើត! សេះលោតផ្លោះរបង ធ្លាក់ក្នុងអាងទឹក

 

តាមរយៈគេហទំព័របរទេសមួយបានឲ្យដឹងថា មានគ្រោះថ្នាក់មួយបានកើតឡើងមកលើសត្វ
សេះមួយក្បាល ដោយវាបានធ្លាក់នៅក្នុងអាងទឹក មិនអាចឡើងមកលើគោកវិញបាន។

លោក Albert Borroto ក្រុមសង្គ្រោះរបស់ Palm Beach County Fire Rescue Capt. បាន
មានប្រសាសន៍ថា សេះមួយក្បាលនេះមានឈ្មោះ Andy មានអាយុ ៣០ឆ្នាំ។ វាបានធ្លាក់
ចូលទៅក្នុងអាងទឹកក្នុងគេហដ្ឋានមួយ ដោយសារវាលោតផ្លោះរបងផ្ទះនោះ។

ភ្នាក់ងារសង្គ្រោះ បានជួយស្រង់សេះនេះ ឲ្យឡើងមកលើគោកវិញហើយ ហើយសេះនេះ
មិនមានគ្រោះថ្នាក់លង់ទឹកអ្វីឡើយ ព្រោះវាមានកំពស់ខ្ពស់ជាងកំពស់ទឹកអាង៕

ដោយ៖ តុលា
ប្រភព៖ wane


Tags: strange