CamNews

កីឡាអន្តរជាតិ 

កីឡាចំលែក កាច់ប្រអប់ជើងគ្នា ដូចកាច់ដៃ (មានវីដេអូ)

យើងពិតជាបានស្គាល់និងដឹង អំពីកីឡាកាច់ដៃគ្នា គឺត្រូវការអ្នកមានដៃដែលរឹងមាំ ហើយនិង
កំលាំងខ្លាំងក្លា ទើបអាចផ្តួលគូរប្រកួតរបស់ខ្លួនបាន ។ តែកីឡាខាងក្រោមនេះ គឺបញ្ច្រាស់ពី
ការកាច់ដៃ ព្រោះគេប្រើប្រាស់ប្រអប់ជើង ដើម្បីកាច់គ្នាវិញ ។



កីឡាកាច់ជើងនេះ មានកំណើតនៅឆ្នាំ ១៩៧៦ នៅក្នុង Pub មួយនៅទីក្រុង Wetton ប្រទេស
Derbyshire ដែលស្តិតក្នុងចក្រភព អង់គ្លេស ។ កីឡានេះចាប់ផ្តើម មានប្រជាប្រិយភាពជាថ្មី
ទៀតនៅឆ្នាំ ១៩៩០ ដែលមានការប្រកួតធំៗ ជារៀងរាល់ឆ្នាំ ។



មុនពេលប្រកួត កីឡាករទាំងអស់ ត្រូវលាងសំអាតជើងអោយស្អាត ទើបចូលមកកាន់ សង្វៀន
ប្រកួត ។ ការប្រកួតចាប់ផ្តើមដោយ កីឡាករ ២ នាក់ពួតជើងគ្នាហើយ ត្រូវខំប្រឹងកាច់គ្នា អោយ
ជើងភាគីរបស់ខ្លួន ដួលទៅម្ខាង ទើបអាចឈ្នះបាន ។ ការកាច់ជើងមាន ៣ ទឹក បើសិនជាអ្នក
ណាឈ្នះបាន ២ ទឹកមុន អ្នកនោះនឹងទទួលបានជ័យជំនះដាច់ ។

ជើងឯកផ្នែកនារីឆ្នាំនេះ បានទៅលើ Becca Beech ចំណែកជើងឯកផ្នែកបុរសបានទៅលើលោក
Alan Nash ដែលជាម្ចាស់ជើងឯក ៩ សម័យរួចទៅហើយ ៕



ដោយ ៖ កុសល
ប្រភព ៖ k14,youtube 


Tags: strange sport unique