CamNews

តារា 

តារាហុងកុងទាំង ២ រូបចេញមុខ បកស្រាយរូបភាព រួមសិចតាមមាត់ ក្នុងរថយន្ត

កាលពីពេលថ្មីៗនេះ Tavia Yeung តារាហុងកុង ត្រូវបានក្រុម Paparazzi ថតរូបជាប់នៅពេល
ដែលនាងកំពុងនៅក្នុងរថយន្តជាមួយ Him Law ហើយបានផ្កាប់មុខទៅលើចន្លោះភ្លៅរបស់
លោក Law ហាក់ដូចជា កំពុងធ្វើសកម្មភាពអ្វីមួយដែលមិនគួរអោយក្មេងៗបានឃើញនោះ
ឡើយ។

ជាមួយបញ្ហារូបភាពដែលក្រុម Paparazzi ថតបាននេះនាង Yeung បានចូលរួមបកស្រាយ
ប្រាប់មហាជនក្នុងកិច្ចសម្ផាសន៍ មួយថា នាងបានទៅចូលរួម ក្នុងកម្មវិធីជួបជុំមិត្តចាស់ ហើយ
នាងផឹកស្រាអស់ច្រើន រហូតដល់ស្រវឹង ពេលនោះនាងត្រូវការ អ្នកដែលអាចទុកចិត្តបាន ជួន
នាងទៅផ្ទះ ហើយនាងបានសួរ ទៅកាន់ លោក Law ថា ហេតុអ្វីបានជាមិន មកយកនាង នៅ
កន្លែងជប់លៀង ។ មិត្តរួមថ្នាក់របស់នាង បានស្រវឹងអស់ហើយ នាងត្រូវការមនុស្សជូនទៅផ្ទះ។

ពេលនោះមិត្តរួមថ្នាក់បីនាក់ បានជិះតាក់ស៊ី ជាមួយនាងដែរ គោលបំណងចង់ ទៅសម្រាក នៅ
ផ្ទះរបស់ពួកគេ ។ នាងបានបន្ដទៀតថា នាងចាប់ផ្តើមក្អួតដាក់តាក់ស៊ី ហើយនាងក៏មិនដឹងថា
បានធ្វើអ្វីនោះទេ ពេលចុះពីតាក់ស៊ី នាងបានក្អួតម្ដងទៀត ហើយពេលនោះ លោក Law ក៏បាន
មកយកនាងទៅផ្ទះ តែពេលនោះនាង មិនបានចាំអ្វីទាំងអស់។

លោក Law បាននិយាយថា ពេលដែលលោកបាន នាំនាងមកដល់ក្នុងឡាន នាងចាប់ផ្តើមក្អួត
ហើយចំពោះរូបភាព ដែលបានឃើញនោះ គឺខណៈពេលដែលនាង ចង់ក្អួត ហើយក៏សន្លប់តែ
ម្ដង ជាហេតុធ្វើឲ្យអ្នកឃើញ ទិដ្ឋភាពនេះមាន ការយល់ច្រឡំ ថាលោកនិងនាង Tavia Yeung
កំពុងប្រព្រឹត្តិ អ្វីមួយខុសឆ្គង ដូចជាមើលទៅកំពុងតែអោយ Yeung រួមសិចតាមមាត់៕

ដោយ៖ ផានិត
ប្រភពពី៖ jaynestars 


Tags: hong kong star sex scandal