CamNews

តារា 

ម្ទេសណាមិនហិល! ឃើញប្រតិ្តកម្មរបស់នាង Yaya ប្រច័ណ្ឌ Nadech បានទំនង!

ព័ត៌មានកំសាន្ត ៖ ក្នុងចំណោមមិត្តដិតរបស់តារាថៃរូបនេះគឺនាង Kimberly នាង Margie ព្រមទាំងរូបនាង yaya urassaya ផ្ទាល់ក៏ត្រូវមហាជនដឹងថា ពួកគេទាំងបីគឺជាមិត្ដភក្តិជិតដិតនឹងគ្នា ហើយម្នាក់ៗសុទ្ធតែសង្សាររៀងៗខ្លួន ហើយថែមទាំងចូលចិត្តបង្ហាញភាពផ្អែមល្អែមឲ្យមហាជនបានឃើញជារឿយៗថែមទៀតផង ​។ 

ចំណែកឯនាង yaya urassaya និងមិត្តប្រុសរូបសង្ហា គឺលោក nadech kugimiya ដែលបានចាប់ដៃមើលចិត្តគ្នាជាច្រើនឆ្នាំណាស់មកហើយ គ្រាន់តែមិនទាន់ឈានដល់ដំណាក់កាលរៀបការ ប៉ុន្តែគ្រួសារទាំងសងខាងក៏បានស្គាល់គ្នាអស់ទៅហើយ ដូច្នេះគឺគ្មានឧបសគ្គទៀតឡើយសម្រាប់ស្នេហារបស់ពួកគេ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា មានរឿងដ៏អស់សំណើចមួយរវាងគូស្នេហ៍ថៃមួយគូនេះ រឿងប្រច័ណ្ឌជាលក្ខណៈលេងសើចជាមួយនិងក្រុមការងារគឺជាមនុស្សស្រីម្នាក់ទៀត ដែល Nadech កំពុងតែបញ្ចុករបស់ញ្ញុំចូលទៅក្នុងមាត់របស់នាង ហើយនាង Yaya ក៏ធ្វើមុខជ្រេញទៅអ្នកទាំងពីរ ដូចពាក្យចាស់លោកពោលថា៖ ម្ទេសណាដែលថាមិនហិល ។ និយាយសរុបមកវិញគឺគ្រាន់តែជាការលេងសើច ដើម្បីកុំឲ្យអផ្សុកពេកតែប៉ុណ្ណោះ ៕

-ចុចអាន ៖ ចុម! មើលតារាថៃ នាង Davika សម្លៀកពាក់បែបនឹងអង្គុយលក់ចេក ឃើញហើយអត់ត្រូវទិញ ក៏ចង់ទិញដែរ !








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Yaya Nadech