CamNews

តារា 

មហាសេដ្ឋីរូបសង្ហាម្នាក់ និយាយអំពីទំនាក់ទំនងជាមួយ Yaya ជាថ្មីម្តងទៀត!!

ថៃ ៖ មានរបាយការណ៍ថ្មីមួយបានបង្ហាញថា មហាសេដ្ឋីរូបសង្ហា លោក Kenporsche គឺជាមនុស្សទី ៣ ដែលបំបែកស្នេហារបស់តារាសម្តែងថៃគឺលោក Nadech Kugimiya និងនាង Yaya Urassaya ។ 

ហើយថ្មីៗនេះលោក Kenporsche ក៏បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ហើយនិយាយថា គាត់បានស្គាល់នាង Yaya Urassaya​ តាមកញ្ចក់ទូរទស្សន៍ ហើយគាត់ក៏ជាអ្នកគាំទ្រម្នាក់របស់នាងដែរ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

លោក Kenporsche បន្តទៀតថា លោកមិនដែលនិយាយជាមួយនាងជាសាធារណៈនោះទេ ហើយមូលហេតុដែលព័ត៌មាននេះបែកធ្លាយគឺដោយសារតែគណនី Tweet របស់លោក ។ មហាសេដ្ឋីរូបសង្កត់ធ្ងន់ទៀតថា គាត់គ្រាន់តែចង់លេងសើចធម្មតាៗនោះទេ មិនមែនក្នុងគោលបំណងសុីជម្រៅ ដូចដែលព័ត៌មានចុះផ្សាយឡើយ ។ 

អ្នកកំលោះរូបសង្ហាបន្ថែមទៀតថា គាត់ពិតជាចង់ដឹងចង់លឺ បន្ទាប់ពីមិត្តភក្តិរបស់គាត់បានផ្ញើរព័ត៌មាននេះទៅគាត់ ។​ ម្យ៉ាងវិញទៀត លោកទទួលបានខមមិនអាក្រក់ៗជាច្រើននៅក្នុងគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ក្រោយពីមានព័ត៌មានទាក់ទងស្នេហាជាមួយនិងនាង Yaya ។លោក Kenporsche​ សុំអភ័យទោសចំពោះរឿងដែលបានកើតឡើង ហើយលោកពិតជាមិនចង់ល្បីព្រោះតែមានព័ត៌មានពាក់ព័ន្ធជាមួយនិង NY ដែលជាអ្នកគាំទ្ររបស់ Yaya និង Nadech នោះទេ ៕



លោក Kenporsche

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Yaya Nadech Ann Thongprasom