CamNews

តារា 

Jay Chou តែងខ្លួនដូចនិនចា ដឹកដៃមិត្តស្រី ដើរផ្សារហើយ នៅមានគេ លួចថតរូបបានទៀត

ធ្វើជាតារាល្បី ពិតជាមិន ងាយស្រួល ប៉ុន្មានទេ ក្នុងការដើរ ហើរអោយ មានសេរីភាព ដូចមនុស្ស ធម្មតា នោះ ។ អោយតែពេល ចេញទៅណា ម្តងៗត្រូវ ស្លៀកពាក់ជិតៗ បិទបាំង ដើម្បីកុំ អោយ គេស្គាល់ ទើប អាចដើរលេង បានសុខស្រួល ។ ជាក់ស្តែងដូច Jay Chou និងមិត្តស្រី ជាដើម ។

Jay Chou caught back-dating girlfriend 9X 4

ថ្មីៗនេះ Jay Chou បានបង្ហាញ អំពីទំហំ នៃការស្រឡាញ់ របស់ខ្លួន ទៅមិត្តស្រី និងកំដនាង ដើរផ្សារ បើ ទោះបីជា ត្រូវតែខ្លួន​ ពិបាក យ៉ាងណាក៏ដោយ ។ ដើម្បីកុំ អោយមាន អ្នកគាំទ្រ ផ្អើលរញ៉េរញ៉ៃ នោះ Jay Chou បានពាក់ខោអាវ វែងៗជិតឆឹង ហើយពាក់ម៉ាស់ បិទមុខដូច និនចា អញ្ចឹង ដើម្បីអាច ដឹកដៃមិត្តស្រី របស់ខ្លួន ដើរផ្សារបាន ។ តែមិនទាន់ បានប៉ុន្មានផង គូរស្នេហ៍ទាំង ២ ក៏ត្រូវគេ ចំណាំ បាន ហើយបន្តិច ក្រោយមក គេទាំង ២ ក៏ចាកចេញ ពីផ្សារទំនើបភ្លាមៗ ។

Jay Chou caught back-dating girlfriend 9X 1

គួរបញ្ជាក់ ផងដែរថា ពួកគេទាំង ២ បានចាប់ផ្តើម ចំណងស្នេហា ក្នុងឆ្នាំ ២០១១ ។ មិត្តស្រីរបស់ Jay Chou មានឈ្មោះថា Kun Ling កើតក្នុងឆ្នាំ ១៩៩៣ ។ Jay Chou ធ្លាប់បង្ហើប ប្រាប់ថា ចង់រៀបការ ឆាប់ៗ ព្រោះធុញទ្រាន់ និងលាក់ការ និងអ្នកកាសែត ខ្លាំងណាស់ ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: cbiz chinese star model actress jay chou kun ling