CamNews

ភាពយន្ត តារា 

តើតារាណាមួយសាកសមបំផុតនៅក្នុងខ្សែភាពយន្តដែល និយាយពីជីវិតរបស់លោក Steve Jobs ?

បន្ទាប់ពីលោក Steve Jobs បានទទួលមរណៈភាពទៅ,មិនយូរប៉ុន្មានកុ្រមហ៊ុនផលិតភាព
យន្តជាច្រើនក៏បានប្រជែងគ្នាដេញថ្លៃដើម្បីទទួលបានសិទ្ធិផ្តាច់មុខក្នុងការផលិតខ្សែភាព
យន្តថ្មីមួយនិយាយអំពីប្រវត្តិជីវិតរបស់អតីតនាយកក្រុមហ៊ុន Apple លោក Steve Jobs ។
លទ្ធផលត្រូវបានទៅលើក្រុមហ៊ុនផលិតភាពយន្តមួយមានឈ្មោះថា Sony Pictures ជាអ្នក
ទទួលភារកិច្ចនេះ ។ ចុះតើតារាភាពយន្តណាមួយដែលសាកសមបំផុតដើម្បីដើរតួជាលោក
Steve Jobs នៅក្នុងភាពយន្តថ្មីនេះ ?

នៅប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីលោក Steve Jobs ទទួលមរណៈភាពទៅ ក្រុមហ៊ុនផលិតភាព
យន្តឈ្មោះ Sony Pictures បានប្រកាសអោយដឹងថាខ្លួនបានចុះកិច្ចព្រមព្រៀងគ្នាជាមួយ
លោក Walter Isaacson អ្នកនិពន្ធម្នាក់ដែលត្រូវបានលោក Steve Jobs ផ្តល់សិទ្ធិដល់
លោកធ្វើការនិពន្ធសៀវភៅមួយនិយាយអំពីប្រវត្តិជីវិតរបស់លោក Steve Jobs ដើម្បីទទួល
បានសិទ្ធិផ្តាច់មុខលើខ្លឹមសារនៃអត្ថបទឆ្ពោះទៅការផលិតជាខ្សែភាពយន្តស្តីពីប្រវត្តិជីវិត
របស់លោក Steve Jobs ។

នៅបន្ទាប់ពីគំរោងនេះត្រូវបានប្រកាសជាផ្លូវការរួចមក មានសំនួរមួយដែលកើតចេញពីបណ្តា
អ្នកស្នេហាវិស័យភាពយន្តក៏ដូចជាពីអ្នកដែលគាំទ្រដល់លោក Steve Jobs ចោទសួរឡើងថា
"តើតារាភាពយន្តណាមួយដែលសាកសមបំផុតដើម្បីដើរតួជាលោក Steve Jobs នៅក្នុងភាព
យន្តថ្មីនេះ? "

ដោយឡែកចំពោះប្រិយមិត្តផ្ទាល់ តើរូបភាពមួយចំនួនខាងក្រោមនេះតារាណាមួយដែល
សាកសមបំផុតនោះ ? ចូលរួមផ្តល់ចំលើយទាំងអស់គ្នាណា !!!

លោក Jason Schwartzman តារាភាពយន្តវ័យ ៣១ឆ្នាំជាជនជាតិអាមេរិក មើលទៅលោកមាន
មុខមាត់និងរូបរាងស្រដៀងគ្នានឹងលោក Steve Jobs កាលពីគាត់នៅវ័យកណ្តាលដែរ ។


ក្រឡេកមើលរូបទាំងពីរនេះវិញ ប្រហែលប្រិយមិត្តភាគច្រើនយល់ថាលោក Ashton Kutcher
សាកសមបំផុតក្នុងការដើរតួជាលោក Steve Jobs ពីព្រោះលោក
Ashton Kutcher មិនត្រឹមតែ
មានរូបរាងនិងមុខមាត់ដូចប៉ុណ្ណោះទេ ជាពិសេសស្នាមញញឹមរបស់លោកកាន់តែដូចគ្នានឹង
លោក Steve Jobs តែម្តង ។


លោក Noah Wyle ធ្លាប់ទទួលបានជោគជ័យរួចមកហើយក្នុងការសំដែរជាតួលោក Steve
Jobs នៅក្នុងភាពយន្តរឿង �Pirates of Silicon valley� ដែលភាពយន្តនោះនិយាយពីការ
ប្រកួតប្រជែងគ្នារវាងលោក Steve Jobs និងលោក Bill Gates ។ ដូច្នេះប្រហែលជាឱកាស
ថ្មីរបស់លោកនឹងមានច្រើនសំរាប់ភាពយន្តថ្មីនេះ ។


លោក Jim Caviezel ធ្លាប់ដើរតួជាព្រះយេស៊ូ នៅក្នុងរឿង�The Passion of the Christ� និង
ចំពោះរូបរាងមុខមាត់របស់គាត់មើលទៅគឺប្រហាក់ប្រហែលគ្នានឹងលោក Steve Jobs ផង
ដែរ តែមិនដឹងថាលោកអាចមានឱកាសនោះទេ ?


លោក Joaquin Pheonix តារាភាពយន្តវ័យ ៣៦ឆ្នាំជាជនជាតិ Puerto Rico លោកក៏មានរូប
រាងមុខមាត់ស្រដៀងគ្នានឹងលោក​ Steve Jobs កាលពីលោកនៅវ័យក្មេងផងដែរ ដូច្នេះយ៉ាង
ហោចណាស់ឱកាសរបស់តារារូបនេះក៏មានខ្លះដែរនៅក្នុងជំរើសរបស់ Sony Pictures នេះ ។

ប៉ុន្តែទោះជាយ៉ាងណានេះគ្រាន់តែរូបភាពមួយចំនួនលើកឡើងដើម្បីអោយប្រិយមិត្តធ្វើការ
វិភាគសំរាប់ខ្លួនឯងប៉ុណ្ណោះ រីឯសេចក្តីសំរេចយ៉ាងណានោះគឺត្រូវរង់ចាំមើលនៅឆ្នាំក្រោយ
ទើបអាចមានលទ្ធផលមួយពិតប្រាកដ ៕

ប្រភព៖ Dantri
ដោយ៖ រដ្ឋា

Tags: applemoviesteve jobssony pictureswalter isaacson