CamNews

ធ្លាក់យន្តហោះនៅប្រទេសចិន

យន្តហោះមួយបានធ្លាក់ក្នុងកម្មវិធីបង្ហាញយន្តហោះដែលបានប្រារព្វធ្វើឡើងនៅខេត្តសានស៊ី ទិសពាយព្យ័ប្រទេសចិនកាលពីព្រឹកថ្ងៃសុក្រនេះនៅក្នុង។ ចំនួនអ្នករបួសនិងស្លាប់នៅមិនទាន់ត្រូវបានគេរាយការណ៍នៅឡើយ,ប៉ុន្តែសាក្សីបាននិយាយ
ថាពួកគេបានឃើញអ្នកបើកបរយន្តហោះនោះលោតចេញពីលើយន្តហោះមុនពេលដែលវា
ធ្លាក់មកលើដីនៅម៉ោង១០:៤៥នាទី។ នៅក្នុងពេលកំពុងតែប្រារព្វកម្មវិធីមានសេចក្តីរាយថា
មានផ្សែងអព្ទ័យ៉ាងក្រាស់ក៏ប៉ុន្តែកម្មវិធីនៅតែបន្ត។ យន្តហោះដែលមានធ្លាក់គឺប្រភេទ FBC-1
ដែលបានផលិត ដោយរោងចក្រផលិតយន្តហោះ Xi'an៕

ប្រភព៖ Xinhua
ដោយ វឌ្ឍនា

Tags: chinanorthwestshanxi