CamNews

ទីក្រុងបេកាំងត្រៀមទទួលអ្នកវិលត្រលប់ពីឈប់ សំរាកវិញ

បន្ទាប់ពីការឈប់សំរាកជាងមួយសប្តាហ៍នៅក្នុងទិវាបុណ្យជាតិរួចមក នៅពេលនេះអ្នកឈប់
សំរាកទាំងអស់ដែលបានធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍នានាបានធ្វើដំណើរមក
កាន់ទីក្រុងវិញដែលគេប៉ាន់ស្មានថានិងបង្កើតអោយមានការកកស្ទះនៅក្នុងទីក្រុងជាក់ជាមិន
ខាននៅថ្ងៃសុក្រនេះដែលជាថ្ងៃចុងក្រោយនៃទិវាបុណ្យជាតិ។

ការិយាល័យគ្រប់គ្រងចរាចរណ៍ទីក្រុងបេកាំងបានកំនត់សំគាល់ថាពេលវេលានេះការកកស្ទះ
អាចនិងកើនឡើងដល់៧ម៉ោង និងមានការធូរស្រាលនៅម៉ោង៩យប់ថ្ងៃសុក្រនេះ។
ការកកស្ទះចរាចរណ៍នេះបានកើតឡើងតាំងពីពេលថ្ងៃត្រង់ថ្ងៃព្រហស្បត្តិ៍ ដែលកើតឡើងលើ
លើផ្លូវសំខាន់ៗដូចជា បេកាំង-ទីបេ, បេកាំង-ជិនដេ, បេកាំង-ហុង កុង, បេកាំង-មាកាវ និងផ្លូវ
ពីអាកាសយាន្តដ្ឋាន៕


ប្រភព៖ Xinhua Net
ដោយ វឌ្ឍនា

Tags: chinabeijingvacationer