CamNews

តារា 

សមាជិក​ SNSD ស្រក់ទឺកភ្នែក នៅពេលរំលឹកពីរឿង Jessica ចាកចេញពីក្រុម

កាលពីថ្ងៃទី ១ តុលា TaeTiSeo សមាជិក៣ នាក់នៃក្រុម SNSD បានថតរូប សំរាប់ការផ្សព្វផ្សាយ វីដេអូចំរៀង "Holler" នេះគឺជាលើកទីមួយ ដែលពួកគេបានជួបជុំជាមួយអ្នកគាំទ្រនៅក្នុងប្រទេសកូរ៉េ បន្ទាប់ពី Jessica បានចាកចេញពីក្រុម ដែលវាជាពត៌មានមួយដ៏គួរឲភ្ញាក់ផ្អើល ជាខ្លាំង។ កាលពីថ្ងៃទី ៣០ កញ្ញា សមាជិក ៨នាក់នៃក្រុម SNSD បានបញ្ចប់ការជួបជុំ អ្នកគាំទ្រ នៅក្នុងប្រទេសចិន ហើយបានត្រលប់ទៅប្រទេសកូរ៉េវិញ ភ្លាមៗ វេលាម៉ោង ៦ ព្រឹក។





បើតាមសំដីរបស់អ្នកគាំទ្រ នៅកំឡុងពេលថតរូបនោះ មេក្រុម Taeyeon និង  Seohyun រួមទាំង Tiffany បានស្រក់ទឹកភ្នែក នៅពេលដែលលឺអ្នកគាំទ្រទាំងអស់និយាយថា៖ ចាប់ពីពេលនេះតទៅ ពួកយើងទាំងអស់គ្នា ចង់ការពារ ក្រុម SNSD​ យើងនឹងនាំយកអ្វី​ល្អៗ សំរាប់អ្នកទាំងអស់គ្នា។

 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  kenh14 

 

 


Tags: TaeTiSeo SNSD Jessica "Holler"