CamNews

តារា 

តារាស្រីប្រចាំប្រទេសកូរ៉េ កំពុងជួបទុក្ខធំក្នុងគ្រួសារ ទើបសម្រេចចិត្ត...

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រីនាង Sejeong ដែលជាសមាជិកក្រុម I.O.I សម្តែងការសោកស្តាយចំពោះអ្នកគាំទ្រ បន្ទាប់ពីរូបនាងបានបាត់បង់លោកតាជាបណ្តូលចិត្ត ដែលស្រលាញ់និងមើលថែនាងដូចជាឪពុក​ ។ 

សមាជិកក្រុម I.O.I នាង Sejeong បានប្រកាសឲ្យមហាជនបានដឹងកាលពីថ្ងៃរសៀលទី ០៩ នេះថា រូបនាងផ្ទាល់កំពុងតែជួបទុកធ្ងន់ ដោយសារតែ ជីតារបស់នាងបានស្លាប់កាលពីយប់មុននេះ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ koreaboo បានឲ្យដឹងថា ផលិតកម្ម Jellyfish Entertainment បានថ្លែងថា 
"កាលពីយប់មិញជីតាខាងម្តាយរបស់នាង Sejeong បានទទួលមរណៈភាព ។ ដោយសារតែនេះនាងនឹងមិនត្រូវបានសម្តែងការផ្សាយបន្តផ្ទាល់នាពេលបច្ចុប្បន្ននេះ ហើយយើងបានពិភាក្សារឿងនេះជាមួយទូរទស្សន៍ KBS " ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo 


Tags: Seoul South korea kpop SNSD Seohyun