CamNews

ចិនស្រាវជ្រាវរកអ្នកបន្លំខ្លួនជាយុទ្ធនារីបង្ហោះរូបលេងសើច

 

កងកាំភ្លើងធំលេខ២របស់ចិនកំពុងបំពេញបែបបទផ្លូវការរបស់ខ្លួនដើម្បីប្រឆាំងទៅនឹងអ្នកដែល
បានក្លែងបន្លំខ្លួនជា Liu Yuanyuan ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់កងទ័ព។

គេហទំព័រ People's Daily កាលពីថ្ងៃទី ២ ខែឧសភា បានចេញផ្សាយថា ស្ថាប័ននយោបាយរបស់
កងទ័ពកាំភ្លើងធំលេខ២(កងកាំជ្រួចយុទ្ធសាស្ដ្រ)នៃកងទ័ពចិនកំណត់បានមុខសញ្ញាអ្នកដែលបាន
បន្លំឈ្មោះជា
Liu Yuanyuan និងបានបង្ហោះរូបថតមួយចំនួនធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់
កងទ័ព និងធ្វើអោយមានការចាប់អារម្មណ៍ពីសាធារណជន។


កាលពីថ្ងៃទី ២៦ មេសា bloger ម្នាក់បានយកឈ្មោះ Liu Yuanyuan និងបានឧទ្ទេសនាមខ្លួនឯងថា
ជាយុទ្ធនារីម្នាក់បំពេញការងារនៅក្នុងកងទ័ពកាំជ្រួចយុទ្ធសាស្ដ្ររបស់ចិន ហើយបានបង្ហោះរូប
ថតជាស្រីអ្នកលេងរបស់ខ្លួនទៅក្នុង
blog ។
ស្ថាប័ននយោបាយរបស់កងកាំជ្រួចយុទ្ធសាស្ដ្របានអះអាងថា តួអង្គក្នុង blog នេះ គឺជាមនុស្ស
ក្លែងក្លាយ។ ស្ថាប័ននេះបានបើកការស៊ើបអង្កេត និងកំណត់បានមុខសញ្ញាពិតប្រាកដដែលបាន
សរសេរ blog នេះ។

បច្ចុប្បន្ន កងកាំជ្រួចយុទ្ធសាស្ដ្រលេខ ២​ កំពុងបំពេញបែបបទដើម្បីនាំខ្លួនអ្នកទទួលខុសត្រូវក្នុង
រឿងនេះឡើងតុលាការ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ peopledaily/GD

Tags: china girl soldiers